ក្នុងការប្រគំតន្ត្រីរបស់ស្ថានីយហង្សមាស កាលពីពេលថ្មីៗនេះ គេឃើញម្ចាស់ពាន Cambodian Idol រដូវកាលទី ៣ បានយកបទចម្រៀងរបស់កំពូលរ៉េប វណ្ណដា យកទៅបកស្រាយ។ គ្រាន់តែវីដេអូនោះបង្ហោះចេញទៅភ្លាម អ្នកគាំទ្រពិតជាសរសើរចំពោះសមត្ថភាពរបស់តារាមានប្រភពមកពីខេត្តកំពង់ចាម។

លីម តិចម៉េង បានជ្រើសរើសបទ “Solo Again” ទាំងច្រៀង និងរ៉េប ធ្វើឲ្យមហាជនដឹងពីសមត្ថភាពរបស់កំលោះតូចរូបនោះ ពិតជាមិនធម្មតាឡើយ។ ពេលច្រៀង តិចម៉េង ចាប់ផ្ដើមទៅយ៉ាងរលូនទាំងច្រៀងក៏ពីរោះ និងរ៉េបក៏ឡូយស័ក្ដិសមហើយដែលក្លាយជាអ្នកលើកពាន Cambodian Ido។ មិនអស់ត្រឹមនេះឡើយអ្នកគាំទ្រក៏ជំរុញឲ្យម្ចាស់បទ “គេភ្លេចអស់ហើយ” ចូលប្រឡូកក្នុងវិស័យhip hop និងខ្លះថាសំឡេង តិចម៉េង ធ្ងន់ស័ក្ដិសមដូចតារារ៉េប។
កាន់តែពិសេសថែមទៀតនោះមហាជនសរសើរ តិចម៉េង ថាមានសមត្ថភាពអាចច្រៀងបទផ្ទាល់ពីរោះខ្លាំងមិនថាជាបទខ្លួនឯង ឬបទ Cover នោះទេ។ ក្រៅពី តិចម៉េង cover បទ “Solo Again” ពិធីករ-ពិធីការិនី ព្រមទាំងតារាចម្រៀង ពេជ្រ សោភា និង នាង ដាវីន ក៏បានច្រៀងបន្ទរ និងរាំលេងយ៉ាងសប្បាយរីករាយជាមួយគ្នាផងដែរ៕




























Account
Security
Favourite Content