Lil Nas X ប្រឈមជាប់ពន្ធនាគារ ៥ឆ្នាំ បើទោះបីអាចនៅក្រៅឃុំបានមួយរយៈ

ក្រោយប៉ូលីសបានឃាត់ខ្លួន Lil Nas X​ លើការចោទប្រកាន់ ៤ករណី នៅថ្ងៃទី២៥ ខែសីហា តារាចម្រៀងអាមេរិកាំងរូបនេះ បានត្រឡប់មកមានសេរីភាពជាបណ្ដោះអាសន្ន ជាមួយនឹងប្រាក់ធានាខ្លួនចំនួន ៧៥ ០០០ដុល្លារអាមេរិក ត្រៀមខ្លួនសម្រាប់សវនាការក្រោយ។

យោងតាមទស្សនាវដ្ដី People កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ នាយដ្ឋានប៉ូលិសទីក្រុង Los Angeles បានទទួលការរាយការណ៍ថា មានបុរសម្នាក់បានដើរអាក្រាតកាយនៅលើមហាវិថី Ventura ក្នុងអាការៈខុសប្រក្រតី ដោយក្រោយមកទើបអាចកំណត់អត្តសញ្ញាណបានថា បុរសរូបនោះគឺជាសិល្បករចម្រៀងមួយរូប ដែលមានឈ្មោះថា Lil Nas X។

ក្រោយមកតារាប្រុសវ័យ ២៦ឆ្នាំរូបនេះ បានព្យាយាមតតាំងជាមួយនឹងប៉ូលិស រហូតអាចឃាត់ខ្លួន និងបញ្ចូលទៅកាន់មន្ទីរពេទ្យជាមួយនឹងអាការៈស្រដៀងគ្នានឹងមនុស្សស្រវឹង ទំនងមកពីការប្រើប្រាស់សារធាតុញៀនលើសកម្រិត មុននឹងអាចឃាត់ខ្លួនដាក់ពន្ធនាគារ នៅប៉ុន្មានថ្ងៃកន្លងមកនេះ។

Lil Nas X បានក្លាយជាជនជាប់ចោទលើ ៤ករណី រួមមាន អំពើហិង្សាដែលនាំឱ្យប៉ូលិសរងរបួសរាងកាយចំនួន ៣ករណី និងការរារាំងប៉ូលិសពីការបំពេញតួនាទី ១ករណីទៀត។ រហូតមកដល់ថ្ងៃទី២៥ ខែសីហា នេះ ម្ចាស់បទ Old Town Road បានបង្ហាញខ្លួននៅឯតុលាការ ដោយលោកបានបដិសេធការចោទប្រកាន់ទាំងអស់ មុននឹងទទួលបានការដោះលែងខ្លួនបណ្ដោះអាសន្ន ជាមួយនឹងប្រាក់ធានាខ្លួន ៧៥​ ០០០ដុល្លារអាមេរិក។

យ៉ាងណាមិញ លោកនឹងត្រូវបង្ហាញខ្លួនម្ដងទៀត ក្នុងសវនាការ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ។ ក្នុងករណីថា លោកពិតជាបានល្មើសមែន តារាប្រុសនឹងត្រូវប្រឈមមុខ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ បន្ថែមពីនេះ ​តុលាការក៏បញ្ជាឱ្យ Lila Nas X ត្រូវចូលរួមជាមួយនឹង Narcotics Anonymous ចំនួន ៤ដង ក្នុងមួយសប្ដាហ៍ ក្នុងគោលបំណងឱ្យលោកអាចកាត់ផ្ដាច់ពីគ្រឿងញៀន ព្រោះប៉ូលិសបានជឿជាក់ថា លោកបានប្រើប្រាស់គ្រឿងញៀននៅពេលកើតហេតុ។

ដោយឡែក លោក​​ Drew Findling ដែលជាមេធាវីរបស់ Lil Nas X បាននិយាយថា កូនក្ដីរបស់ខ្លួនមិនដែលបង្កបញ្ហាអ្វីពីមុនមកនោះទេ ហើយគាត់នឹងមិនធ្វើឱ្យរឿងហេតុនេះបំផ្លាញជីវិតសិល្បកររបស់កូនក្ដីខ្លួនឡើយ។

មេធាវីរូបនេះ បានជឿជាក់ថា Lil Nas X នៅមានវ័យក្មេង អមដោយសម្ពាធ ដូច្នេះទង្វើនេះអាចជារឿងធម្មតា។ លោកក៏រំឭកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ កូនក្ដីខ្លួនទើបតែបានចែករំលែកវីដេអូមួយដែលទទួលស្គាល់ថា ខ្លួនកំពុងតែមានរឿងច្របូកច្របល់ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គឺជាពេលវាលាដ៏លំបាកសម្រាប់ Lil Nas X ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *