ត្រូវជាប់ឃុំអស់ ១៥ ថ្ងៃ ចេញមកវិញ Li YiFeng ប្រញាប់ទៅធ្វើរឿងមួយនេះភ្លាម

ក្រោយរឿងអាស្រូវទាក់ទងនឹងការជួញដូរផ្លូវភេទ និងប្រើប្រាស់សេវាកម្មផ្លូវភេទដំណឹងរបស់តារាប្រុសល្បី Li YiFeng ស្រាប់តែបាត់សូន្យឈឹងដែលជាហេតុធ្វើឱ្យមហាជនជាច្រើន និងបណ្ដាអ្នកគាំទ្ររបស់តារាប្រុសរូបនេះចង់ដឹងពីសុខទុក្ខរបស់លោកថាទៅជាយ៉ាងណាទៅហើយ ដោយសារប្រភពព័ត៌មានខ្លះបានលើកឡើងថាលោកនៅតែត្រូវប៉ូលីសឃុំឃាំងនៅឡើយ ខណៈខ្លះទៀតបញ្ជាក់ថារូបលោកត្រូវបានគេដោះលែងហើយ។

តែយ៉ាងណាមិញ យោងតាមប្រភពព័ត៌មានចិន ១៦៣ បានឱ្យដឹងថា តារាប្រុស Li YiFeng ត្រូវបានគេដោះលែងចេញពីកន្លែងឃុំខ្លួនហើយកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីត្រូវជាប់ឃុំអស់រយៈពេល ១៥ ថ្ងៃ។  តែរូបភាពរបស់លោកទើបតែត្រូវគេចែកចាយលើបណ្ដាញសង្គមកាលពីម្សិលមិញថ្ងៃទី ២៦ ខែ កញ្ញា។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីចេញពីកន្លែងឃុំខ្លួនភ្លាមរូបលោកបានធ្វើដំណើរឆ្ពោះទៅក្រុមហ៊ុនដែលលោកធ្វើការភ្លាមតែម្ដង ដើម្បីដោះស្រាយចាត់ចែងបញ្ហានានាទាក់ទងនឹងរឿងត្រូវគេផ្ដាច់កុងត្រា និងរឿងភាគដែលលោកសម្ដែងមិនទាន់ចាក់ផ្សាយ។ រូបលោកអាចនឹងប្រឈមមុខសងប្រាក់រាប់លានដុល្លារដល់ក្រុមការងារថតរឿង និងប្រេនមួយចំនួនផងដែរ។

បន្ថែមពីនេះ បើតាមអ្នកនៅកន្លែងផ្ទាល់ជួបតារាប្រុស Li YiFeng បានឱ្យដឹងថា រូបលោកស្លៀកពាក់ឃ្លុំជិតមិនឱ្យអ្នកជុំវិញមើលឃើញមុខមាត់លោកឡើយ ជាពិសេសលោកព្យាយាមគេចខ្លួនមិនឱ្យគេថតរូបសូម្បីតែអ្នកគាំទ្រព្យាយាមស្រែកហៅក៏លោកមិនឆ្លើយតបដែរ។

គួរបញ្ជាក់ដែរថា តាមច្បាប់របស់ប្រទេសចិនតារាណាដែលធ្វើខុសច្បាប់នឹងត្រូវដាក់ចូលបញ្ជីខ្មៅ មិនឱ្យលេចមុខលើទូរទស្សន៍ កម្មវិធីនានា និងថតខ្សែភាពយន្ដទៀតឡើយ។ សម្រាប់តារាប្រុស Li YiFeng វិញក្រោយរឿងអាស្រូវមួយនេះ រូបលោកក៏អស់ឱកាសនឹងឈរជើងក្នុងវិស័យសិល្បៈចិនទៀតដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង