ជោគជ័យខ្លាំងក្នុងសិល្បៈតែ Li BingBing អភ័ព្វខ្លាំងរឿងស្នេហារហូតលែងខ្វាយខ្វល់ចង់បានគូជីវិត

Li Bing Bing ជាតារាស្រីចិនជើងចាស់ល្បីល្បាញម្នាក់។ ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​ក្នុង​ឆ្នាំ ១៩៩៤ រហូត​មក​ដល់​ពេល​នេះនាង​មាន​បទពិសោធន៍​ជិត ៣០ ឆ្នាំទៅហើយ​ក្នុង​ការ​សម្ដែង។ តារាស្រីវ័យ ៥១ ឆ្នាំរូបនេះត្រូវបានគេស្រលាញ់តាមរយៈខ្សែភាពយន្តជាច្រើនដូចជា Seventeen Years, A World Without Thieves, Waiting Alone, The Knot និង Forbidden Kingdom  ជាដើម។

ក្រៅពីទទួលបានភាគជោគជ័យក្នុងប្រទេសកំណើតរបស់ខ្លួន តារាស្រី Li Bing Bing ក៏បានបន្ដខិតខំប្រឹងប្រែង និងមានឱកាសឈានចូលដល់ទីផ្សារអន្តរជាតិ និងទទួលបានជោគជ័យជាមួយខ្សែភាពយន្តហូលីវូដល្បីៗ ជាបន្តបន្ទាប់ដូចជា The Meg, Transformers: Era of Destruction និង Resident Evil 5។

មិន​ត្រឹម​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យភាពយន្ដ នាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានពាណិជ្ជកម្មផ្សព្វផ្សាយយ៉ាងច្រើនក្នុងស្រុក។ ក្នុងឆ្នាំ ២០០៧ Li Bingbing បានក្លាយជាអ្នកតំណាងគ្រឿងអលង្ការ Montblanc ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានក្លាយជាតារាសម្តែងដំបូងគេដែលតំណាងឱ្យម៉ាកប្រណីតអន្តរជាតិមួយនេះ។ ក្នុងឆ្នាំ ២០១៣ Li Bingbing បានក្លាយជាអ្នកតំណាងពិភពលោកដំបូងគេនៃម៉ាកយីហោប្រណិតអន្តរជាតិ GUCCI។

ក្នុងអាជីពជាអ្នកសិល្បៈ  Li Bing Bing ឈ្នះពានរង្វាន់ភាពយន្តជាច្រើនដូចជាពានរង្វាន់ Golden Rooster Award, Hua Biao Award, Hundred Flowers Award, Golden Horse Award។ នាងត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលមានការតស៊ូ និងពុះពារខ្លាំងក្នុងវិស័យសិល្បៈចិន។ នាងធ្លាប់បញ្ជាក់ប្រាប់ថា មូលហេតុដែលនាងជោគជ័យដូចសព្វថ្ងៃដោយសារតែនាងបានដាក់គោលដៅលើខ្លួនឯងតាំងពីមានអាយុ ១៦ ឆ្នាំថា បើទោះជាមានបញ្ហាលំបាកយ៉ាងណាក៏នាងបន្ដខិតខំប្រឹងប្រែងឱ្យដល់គោលដៅដែលខ្លួនចង់បាន។ រំឭកទៅកាលពីឆ្នាំ ២០០៥ ពេលនាងថតរឿងនាងធ្លាក់ខ្លួនឈឺរហូតប្រកាច់ដួលតែនាងមិនបានបោះបង់ចោលនោះទេដើម្បីបំពេញការងាររបស់ខ្លួនឱ្យដល់ទីបញ្ចប់។

ក្នុងឆ្នាំ ២០១៥ ពេលថតរឿង Ancient Tomb Guards នាងបានក្តៅខ្លួនចំនួន ២១ ថ្ងៃជាប់ៗគ្នា ដោយសារនាងមិនអាចសម្របតាមលក្ខខណ្ឌអាកាសធាតុនៅកន្លែងថតបាន ប៉ុន្ដែនាងនៅតែបន្ដថតរហូតដល់ចប់។  មិនទាន់អស់នៅឡើយ ដើម្បីបន្ដពង្រឹងសមត្ថភាពរបស់ខ្លួននាងបានទៅរៀនភាសាអង់គ្លេសបន្ថែមនៅពេលមានអាយុ ៣០ ឆ្នាំ ទោះជាមានការលំបាកយ៉ាងណាក៏នាងនៅតែតស៊ូរហូតនាងអាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ។ បច្ចុប្បន្ន នាងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្ដិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក និងក្លាយជាតារាស្រីចិនដ៏ជោគជ័យម្នាក់។

ក្រឡេកមកមើលជីវិតស្នេហារវិញ នាងមានស្នេហាដំបូងក្នុងវ័យ ១៩ ឆ្នាំ ដោយបានទាក់ទងមិត្ដប្រុសក្រៅសិល្បៈម្នាក់រហូតដល់ទៅ ១៣ ឆ្នាំ ប៉ុន្ដែដោយសារអាជីពខុសគ្នាមិនសូវមានពេលវេលាសម្រាប់គ្នាអ្នកទាំងពីរក៏សម្រេចចែកផ្លូវគ្នា។ ក្រោយមកតារាស្រីរូបនេះក៏បានជួបជាមួយតារាប្រុស Wang ZhongLei និងជាម្ចាស់ក្រុមហ៊ុនមួយផងដែរ។ អ្នកទាំងពីរបានសេពគប់គ្នាក្រោយស្គាល់គ្នាបានមួយរយៈ ប៉ុន្ដែមិនបានប៉ុន្មានក៏ចែកផ្លូវគ្នា។ ក្នុងឆ្នាំ ២០១៧ រូបនាងត្រូវគេទម្លាយថាកំពុងសេពគប់ជាមួយមិត្ដប្រុសក្រៅសិល្បៈម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគមួយនៅប្រទេសចិន និងមានអាយុក្មេងជាងនាងដល់ទៅ ១៦ ឆ្នាំ។ បន្ទាប់ពីសេពគប់គ្នា ៤ ឆ្នាំអ្នកទាំងពីរក៏បានចែកផ្លូវគ្នា។

ក្នុងឆ្នាំ ២០២១ តារាស្រី Li Bing Bing ក៏បានប្រកាសជាសាធារណៈថានាងមិនមានទំនាក់ទំនងស្នេហាជាមួយនរណាទៀតឡើយ និងត្រឡប់មករស់នៅជីវិតបែប single វិញ។​ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នៅក្នុងឆ្នាំ ២០២២ នាងក៏បាននិយាយក្នុងបទសម្ភាសន៍ទៀតថា នាងនឹងមិនយកកូនទេ និងសម្រេចរស់នៅជីវិតខ្លួនមួយ។ ចំណែកទ្រព្យសម្បត្ដិរបស់នាងវិញ នាងលើកឡើងថានឹងផ្ទេរទៅឱ្យក្មួយប្រុស និងក្មួយស្រីបង្កើតរបស់នាង។

បន្ទាប់ពី Li Bing Bing ប្រកាសបែបនេះ មហាជនជាច្រើនបានបញ្ចេញមតិលើកទឹកចិត្តនាងថា សំខាន់ឱ្យតែនាងសប្បាយរីករាយបើទោះជានៅតែម្នាក់ឯងក៏មិនចោទជាបញ្ហាអ្វីឡើយ។ សុខភាពផ្លូវចិត្តល្អ និងការចេះធ្វើឱ្យខ្លួនឯងធូរស្រាលទើបជារឿងសំខាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម