ចំណុចតូចៗជំរុញ ភឹម ស្រីនោ ដណ្តើមបានមកុដ Miss Grand Cambodia 2023

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ​ភឹម ស្រីនោ Miss Grand ភ្នំពេញ ជាម្ចាស់ជយលាភី Miss Grand Cambodia 2023 ហើយ​ក៏​ត្រូវ​ជា​តំណាងឱ្យ​កម្ពុជាទៅប្រកួតកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម នៅចុងឆ្នាំនេះ។

ភាពជោគជ័យរបស់​ ស្រីនោ ធ្វើឱ្យហ្វេនៗរបស់នាងរំភើបចិត្តជាខ្លាំង ប៉ុន្តែក៏មានហ្វេនជាច្រើនទៀតបានសម្តែងការមិនពេញចិត្តចំពោះម្ចាស់មកុដ ២០២៣ នេះផងដែរ។ ដូច្នេះ AMS Infotainment នឹងលើកយកចំណុចតូចៗមួយចំនួនដែលជាកត្តាជំរុញឱ្យ ភឹម ស្រីនោ ដណ្តើមបានមកុដ Miss Grand Cambodia 2023 មកចែករំលែកឱ្យហ្វេនៗគ្រប់គ្នាបានដឹង។

យោងតាមការបញ្ជាក់ប្រាប់ពី លោក ប្រាក់ សំណាង គ្រូបង្រៀនជំនាញ Soft skill នៃស្ថាប័ន Miss Grand Cambodia 2023 បាន ឱ្យដឹងថា ចំពោះបេក្ខភាពផ្លូវការទាំង ២៥ រូប ពួកគេសុទ្ធតែមានសមត្ថភាព និងចំណុចខ្លាំងរៀងៗខ្លួន។ ប៉ុន្តែ សម្រាប់ការដាក់ពិន្ទុគឺត្រូវធ្វើឡើងយ៉ាងសុក្រឹតបំផុត តាមសមត្ថភាពពិត និងការខិតខំប្រឹងប្រែងរបស់បេក្ខភាពនិមួយៗ។ 

ជាក់ស្តែង កត្តាដែលជំរុញឱ្យ ស្រីនោ ដណ្តើមបានមកុដ Miss Grand Cambodia 2023 គឺដោយសារនាងមានការប្តេជ្ញាខ្ពស់ ក្នុងការប្រកួតមួយនេះ ចាប់តាំងពីការដាក់ពាក្យប្រកួតរហូតដល់ទទួលបានជោគជ័យ។ ស្រីនោ ជាបេក្ខភាពម្នាក់ដែលខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងក្លាហានហ៊ានជម្នះធ្វើរឿងជាច្រើនដើម្បីឱ្យខ្លួនឯងបានទៅ​ដល់​គោលដៅ ដោយមិនខ្លាចឧបសគ្គនៅចំពោះមុខឡើយ។ នាងបានផ្លាស់ប្តូរខ្លួនឯងពីមនុស្សដែលនិយាយមិនសូវច្បាស់ និយាយមិនសូវត្រូវពាក្យ មកជាមនុស្សដែលអាចប្រើប្រាស់ភាសាបានល្អប្រសើរ។

ថ្វីដ្បិតតែស្រីនោ មិនល្អឥតខ្ចោះ តែនាងព្យាយាមធ្វើគ្រប់កិច្ចការដែលគ្រូជំនាញបានដាក់ទៅ ដោយមិនចុះចាញ់វិញ្ញាសារណាមួយនោះឡើយ ទោះបីលទ្ធផលចេញមកល្អ ឬមិនល្អ ក៏​ Miss Grand ភ្នំពេញ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែរ។ មួយវិញទៀត ភឹម ស្រីនោ ធ្វើបានល្អខ្លាំងមែនទែនក្នុងវគ្គ Close Door Interview ដោយនាងបានបង្ហាញគោលជំហរ​​ច្បាស់លាស់ និងបានបង្ហាញសមត្ថភាពនិយាយជាភាសាអង់គ្លេស-ថៃ ឱ្យគណៈកម្មការបានឃើញ ទោះបីការនិយាយនោះត្រូវ ឬខុសក៏ដោយ ក៏នាងក្លាហានបង្ហាញ​ឱ្យគ្រប់​គ្នា​ឃើញថា នាងពិតជាមានការប្តេជ្ញា និងការខិតខំប្រឹងប្រែងខ្ពស់ពិតមែន។ សូម្បី បេក្ខភាពភាគច្រើនក៏បានបង្ហាញការគាំទ្រលើ ស្រីនោ ដែរ។

បើនិយាយពីការរៀបចំតុបតែងខ្លួន ស្រីនោ ធ្វើបានល្អមិនចាញ់បេក្ខភាពផ្សេងឡើយ ដោយនាងគ្រប់គ្រងភាពស្អាតរបស់ខ្លួនឯងបានគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះ​ ថែមទាំងមានទេកោសល្យអាចបកស្រាយចម្រៀងបានពីរោះ ត្រូវនឹងពានរង្វាន់ថ្មីដែលស្ថាប័ន Miss Grand International ចង់បានថែមទៀតផង។

លើសពីនេះ​ នាងក៏មានហ្វេន និងហ្វេនផេកគាំទ្រច្រើនទាំងក្នុង និងក្រៅស្រុក ដែលចាំជួយគាំទ្រនាងទៅថ្ងៃខាងមុខ។ សរុបជារួមនោះគឺ​ ភឹម ស្រីនោ មិនល្អឥតខ្ចោះ តែនាងមានគ្រប់ចំណុចទាំងអស់ ដែលពិតស័ក្តិសមជាគ្រងមកុដ Miss Grand Cambodia 2023។

លោកគ្រូបង្រៀនជំនាញ Soft skill ឱ្យដឹងទៀតថា ពេលនេះ ស្រីនោ កំពុងប្រឹងពង្រឹងសមត្ថភាពបន្ថែម តាមរយៈការពង្រីកម៉ោងសិក្សាភាសាអង់គ្លេស ហ្វឹកហាត់ការដើរ និងពង្រឹងលើ Q&A ឱ្យបានល្អខ្លាំងជាងនេះ សម្រាប់ការប្រកួតអន្តរជាតិនៅប្រទេសវៀតណាម ចុងឆ្នាំនេះ។ លោកចង់ឱ្យហ្វេន និងមហាជនបើកចិត្តទទួលយកម្ចាស់ជយលាភីរូបនេះ ព្រោះនាងឈ្នះមកុដដោយសមត្ថភាពពិតប្រាកដ មិនដូចពាក្យចចាមអារាមដែលបានលេចឡើងលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ។

ក្នុងនាមជាលោកគ្រូម្នាក់ដែលបានបង្ហាត់បង្រៀន ស្រីនោ និងបេក្ខភាព ២៤ នាក់ផ្សេងទៀត លោកជឿជាក់ថា ម្ចាស់មកុដ Miss Grand Cambodia 2023 រូបនេះ នឹងធ្វើបាន​ល្អក្នុងការប្រកួតអន្តរជាតិ ព្រោះនាងពិតជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការតំណាងឱ្យប្រទេសកម្ពុជាលើវេទិកាអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។