រូបមន្តទឹកបន្លែស្រស់ ៤ មុខជួយបណ្ដេញជាតិពុលចេញពីរាងកាយ

បច្ចុប្បន្ននេះមនុស្សភាគច្រើនបានជ្រើសរើសយកវិធីថែរក្សាសុខភាពតាមបែបធម្មជាតិដោយទទួលទានទឹកបន្លែស្រស់ៗដែលពោរពេញទៅដោយសារធាតុចិញ្ចឹម។ លើសពីនេះ ភេសជ្ជៈមួយប្រភេទនេះមានប្រសិទ្ធភាពក្នុងការបណ្ដេញជាតិពុលចេញពីក្នុងរាងកាយបានយ៉ាងល្អផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវ ៤ រូបមន្តធ្វើទឹកបន្លែស្រស់ៗដោយខ្លួនបានយ៉ាងងាយ៖

រូបមន្តទី ១៖

គ្រឿងផ្សំ៖

ការ៉ុត ៤ មើម

ក្រូចឆ្មារ ២ ផ្លែ

ប្រេង flax seed ១ ស្លាបព្រាបាយ

ការ៉ុត និង​ក្រូចឆ្មារ​មាន​សារធាតុចិញ្ចឹមច្រើន​ដែលអាច​ជួយ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​។ ហើយប្រសិនបើអ្នកបន្ថែមប្រេង flax seed ទៀត វានឹងបង្កើនប្រសិទ្ធភាពនៃការជួយបន្សាបជាតិពុល។ លើសពីនេះ ភេសជ្ជៈនេះក៏ផ្ដល់ផលល្អក្នុងការជួយឱ្យដំណើរនៃការរំលាយអាហារបានកាន់តែប្រសើរផងដែរ។

រូបមន្តទី ២៖

គ្រឿងផ្សំ៖

តាសក់ ១ ផ្លែ

ដើម celery ៣ ដើម

ប្រួខូលី ២ ដុំ

ការកិនបញ្ចូលគ្នានូវផ្លែតាសក់ ដើម celery និងប្រូខូលីគឺត្រូវបានចាត់ទុកជាភេសជ្ជៈបន្សាយមួយដ៏ល្អ។ ផ្លែតាសក់មានផ្ទុកនូវអាស៊ីត Ascorbic និងអាស៊ីត Caffeic ដែលអាចជួយបញ្ចេញទឹកនោម ប៉ុន្តែមិនធ្វើឱ្យខះជាតិទឹកនោះទេ។ ទន្ទឹមនឹងនេះ ដើម celery មានប្រសិទ្ធភាពជួយកាត់បន្ថយការហើម ខណៈប្រូខូលីអាចជួយសម្អាត និងជំរុញមុខងារថ្លើមផងដែរ។

រូបមន្តទី ៣៖

គ្រឿងផ្សំ៖

ប៉េងប៉ោះ ៤ ផ្លែ

ខ្ទឹមបារាំង ១ មើម

ក្រូចឆ្មារ ២ ផ្លែ

ប៉េងប៉ោះមានគុណសម្បត្តិជួយកាត់បន្ថយការរលាកថ្លើម។ ស្របពេលដែលខ្ទឹមបារាំងមានសារធាតុស្ពាន់ធ័រអាចជួយបណ្តេញមេរោគ និងជាតិពុលចេញពីរាងកាយផងដែរ។ ប្រសិនបើយើងបន្ថែមក្រូចឆ្មារ វានឹងកាន់តែបង្កើនប្រសិទ្ធភាពនៃការបន្សាបជាតិពុលទៀតផង។

រូបមន្តទី ៤៖

គ្រឿងផ្សំ៖

ស្ពៃ kale ១ គុម្ព

តាសក់ កន្លះផ្លែ

ប្រូខូលី ២ ដុំ

ស្លឹក tarragon ៨ សន្លឹក

ស្ពៃ kale អាចជួយបន្សុទ្ធឈាមព្រមទាំងកាត់បន្ថយការបញ្ចេញជាតិរំអិលពីបំពង់ក និងច្រមុះ។ ចំណែកតាសក់ និងប្រូខូលីអាចជួយលាងសម្អាត និងបន្សាបជាតិពុលចេញពីក្នុងរាងកាយ។ ចំពោះឱសថដូចជា tarragon មានផ្ទុកនូវជាតិអ៊ីយ៉ូតដែលល្អសម្រាប់ការរំលាយអាហារ និងពង្រឹងដំណើរការបន្សាបជាតិពុលក្នុងរាងកាយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម