Lee Soo-hyuk តួប្រុស S Line ជួបរឿងអយុត្តិធម៌ ត្រូវធ្វើការ ១២ម៉ោង ក្នុងកម្មវិធីជំនួបអ្នកគាំទ្រនៅចិន

កាលពីថ្ងៃទី៣ ខែកញ្ញា នេះ ទីភ្នាក់ងាររបស់ Lee Soo-hyuk បានបង្ហាញការសោកស្ដាយ ក្រោយអ្នករៀបចំកម្មវិធីក្នុងប្រទេសចិន បានរៀបចំកម្មវិធីខុសពីការចរចាគ្នា ដោយបានពន្យារកម្មវិធីឱ្យមានពេលសរុប ១២ម៉ោង ខុសពីកិច្ចសន្យាដើមដែលគ្រោងធ្វើឡើងត្រឹមតែ ៦ម៉ោង និង ៣០នាទីប៉ុណ្ណោះ។

កម្មវិធីជំនួបអ្នកគាំទ្រឯទីក្រុង Hangzhou ប្រទេសចិននេះ បានធ្វើឡើងតាំងតែពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅ យ៉ាងណាមិញ នៅដើមខែនេះ ទើបទីភ្នាក់ងារ Saram Entertainment បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការខកចិត្ត។

ផ្ដើមដោយការអរគុណអ្នកគាំទ្រ ទីភ្នាក់ងារបានរៀបរាប់ថា៖ “យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រដែលបានបង្ហាញពីចំណាប់អារម្មណ៍ លើជំនួបអ្នកគាំទ្រលើកដំបូងរបស់ Lee Soo-hyuk នៅ Hangzhou។ យើងជឿជាក់ថា ពេលវេលាដែលអ្នកមានរួមគ្នាជាមួយនឹងសិល្បករយើង គឺពិតជាមានអត្ថន័យដ៏ពិសេស។ ដូចគ្នាដែរ យើងក៏ពិតជាសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងកម្មវិធី ដោយមិនអាចដឹងមុន”។

ទន្ទឹមគ្នានេះ Saram Entertainment ក៏បានបង្ហាញពីគោលបំណង​ ព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបានប្រសើរជាងមុន សម្រាប់កម្មវិធីនៅថ្ងៃអនាគត។  

សារព័ត៌មាន The Korea Times បានរាយការណ៍ថា កម្មវិធីចុះហេត្ថលេខាជូនអ្នកគាំទ្រនេះ​ ដើមឡើយ គឺបានកំណត់ថា នឹងធ្វើឡើងប្រមាណ ៦ម៉ោង និង ៣០នាទី តែដោយសារតែអ្នករៀបចំកម្មវិធីក្នុងប្រទេសចិន បានលក់សំបុត្រចូលរួមលើសកំណត់ ទើបកម្មវិធីនេះត្រូវបន្តរហូតដល់ទៅ ១២ម៉ោង ដើម្បីចុះហេត្ថលេខាបន្ថែមឱ្យអ្នកគាំទ្រ ៥០០នាក់ទៀត។

បន្ថែមពីនេះ ម៉ាស៊ីនត្រជាក់ក្នុងកម្មវិធីក៏មិនដំណើរការ រហូតធ្វើឱ្យ Lee Soo-hyuk ត្រូវបែកញើសជោកអាវ និងមានការរាយការណ៍បន្តទៀតថា នៅពេលកម្មវិធីចប់ តារាប្រុសស្ថិតនៅក្នុងស្ថានភាពហត់នឿយខ្លាំង រហូតស្លេកស្លាំង និងបាត់បង់ជំហររាងកាយ នាំឱ្យអ្នកគាំទ្រចោទទៅកាន់អ្នករៀបចំកម្មវិធីថា ខ្វះទំនួលខុសត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *