ជីវិតឯកជនរបស់តារាប្រុស Lee Seung Gi ក្រោយរៀបការ នៅតែជាប្រធានបទត្រូវបានគេលើកយកមកនិយាយជារឿយៗ លើបណ្ដាញសង្គម។ ជាពិសេស ថ្លៃចំណាយលើការរៀបការរាប់សិបម៉ឺនដុល្លារ កាន់តែធ្វើឱ្យគ្រប់គ្នាជឿជាក់ថា តារាប្រុសរូបនេះ និងភរិយា នឹងរស់នៅផ្ទះធំស្កឹមស្កៃព្រមទាំងចំណាយជីវិតរបស់ខ្លួនរស់នៅយ៉ាងស៊ីវិល័យ។

ថ្មីៗ នេះ កម្មវិធី “Free Doctor” របស់ស្ថានីយទូរទស្សន៍ tvN ក៏បាននិយាយដល់ផ្ទះដែលតារាប្រុស Lee Seung Gi និងភរិយា Lee DaIn។ ដោយបានបង្ហាញថា៖ ផ្ទះថ្មីរបស់អ្នកទាំងពីរមានតម្លៃរាប់លានដុល្លារ និងជាផ្ទះវីឡាដែលធំខ្លាំងអាចដាក់រថយន្ដដល់ទៅ ១២ គ្រឿងឯណោះ។


តែយ៉ាងណាមិញ ផលិតកម្មរបស់តារាប្រុស Lee Seung Gi តំណាងឱ្យរូបលោកបានចេញមកស្រាយអំពីរឿងផ្ទះវីឡាមានតម្លៃរាប់លាន និងបានលើកឡើងថា៖ រូបភាពផ្ទះដែលបានបង្ហាញក្នុងកម្មវិធីនោះមិនមែនជាផ្ទះរបស់ Lee Seung Gi និងភរិយាឡើយ។ អ្នកទាំងពីរហាក់មានអារម្មណ៍ខកចិត្តដែលខាងកម្មវិធីមិនបានរកព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់មុនបង្ហាញវាជាសាធារណៈ។ ការចុះផ្សាយបែបនេះហាក់ធ្វើឱ្យមានការយល់ច្រឡំខ្លាំង ប្រសិនបើចាំបាច់ពួកយើងនឹងចាត់វិធានការតាមច្បាប់។
គួររំឭកថា Lee Seung Gi និងភរិយា Lee DaIn បានសម្រេចចិត្តដឹកដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នាកាលពីខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយសេពគប់គ្នាអស់ប្រមាណជាង ២ ឆ្នាំ៕



























Account
Security
Favourite Content