ថ្មីៗ នេះតួប្រុសក្នុងរឿងល្បី Squid Game លោក Lee JungJae បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាប្រុស Sung SiKyung និងបាននិយាយរៀបរាប់ពីបទពិសោធន៍របស់លោកក្នុងអាជីពសិល្បៈ។
តារាប្រុសវ័យ ៥១ ឆ្នាំរូបនេះ បានលើកឡើងថា៖ លោកបានចេញប្រឡូកក្នុងពិភពសិល្បៈដំបូងនៅពេលមានអាយុ ២២ ឆ្នាំ។ លោកចាប់ផ្ដើមជា ម៉ូឌែលសម្រាប់ទស្សនាវដ្ដីរយៈពេលមួយឆ្នាំ រហូតដល់មិត្ដសម្លាញ់របស់លោកបានណែនាំទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយមួយ។ អ្នកដឹកម្នាក់បានជ្រើសរើសលោកឲ្យក្លាយជាម៉ូឌែលសម្រាប់វីដេអូផ្សព្វផ្សាយប្រេនមួយ។ អ្វីដែលនឹកស្មានមិនដល់ គឺការងារមួយនោះទទួលបានជោគជ័យខ្លាំង ហើយមហាជនក៏ចាប់ផ្ដើមស្គាល់រូបលោក។


Lee JungJae បានបន្ដថា ក្រោយមកលោកក៏ចាប់ផ្ដើមចូលថតរឿងភាគ និងភាពយន្ដកុន។ រឿងចំនួន ៣ ដែលធ្វើឲ្យលោកចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះកាន់តែខ្លាំងគឺរឿង “Sandglass”, “Feelings” និង “The Young Man”។ ចាប់ពីពេលនោះគឺលោកមានការងារជាហូរហែ។ អ្វីដែលនឹកស្មានមិនដល់បន្ទាប់ពីមានភាពល្បីល្បាញខ្លាំង តារាប្រុស Lee JungJae ក៏សម្រេចចូលបម្រើកងទ័ព ក្នុងឆ្នាំ ១៩៩៥ នៅវ័យ ២៣ ឆ្នាំ។


កន្លងផុតអស់ជាច្រើនឆ្នាំ តារាប្រុស Lee JungJae ក៏មកស្រាយចម្ងល់ថា ហេតុអ្វីនៅឆ្នាំនោះលោកសម្រេចចិត្ដចូលបម្រើកងទ័ពទាំងដែលលោកកំពុងមានភាពល្បីល្បាញ។ លោកបានលើកឡើងថា ដោយសារកាលនោះលោកទទួលបានការងារច្រើនពេក និងមានភាពមមាញឹកខ្លាំង លោករកពេលសម្រាកស្ទើរគ្មាន។ ដូច្នេះលោកក៏ឆ្លៀតពេលចូលបម្រើកងទ័ពតែម្ដង ប្រសិនបើលោកមិនប្រញាប់ចូលទេ លោកអាចនឹងមានបញ្ហា ដោយសារលោកមានអារម្មណ៍មិនទាន់ត្រៀមខ្លួនចំពោះភាពល្បីល្បាញ និងខ្វះបទពិសោធន៍។ លោកមិនអាចទ្រាំទ្រជាមួយការងារបានឡើយ ហើយលោកអាចនឹងស្លាប់ដោយសារការមមាញឹកពេក ដូច្នេះលោកចូលបម្រើកងទ័ពដើម្បីធ្វើឲ្យខ្លួនឯងកាន់តែចាស់ទុំជាងមុន។


គួរបញ្ជាក់ថា បច្ចុប្បន្នតារាប្រុស Lee JungJae ជាតារាប្រុសជើងចាស់កូរ៉េដែលមានភាពល្បីល្បាញម្នាក់។ ចាប់តាំងពីបង្ហាញមុខក្នុងរឿង Squid Game លោកកាន់តែមានភាពល្បីល្បាញជាងមុនទៀត រីឯតម្លៃខ្លួនក៏កើនឡើងស្រឺតៗ។ តាមប្រភព IBT លោកមានតម្លៃខ្លួនប្រមាណជាង ២០ ម៉ឺនដុល្លារសម្រាប់ថតរឿងក្នុងមួយភាគ ៕























Account
Security
Favourite Content