IU និង Lee JongSuk បានក្លាយជាគូស្នេហ៍ដ៏ល្បីល្បាញ និងផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូងក្រោយពីអ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីចុងឆ្នាំ ២០២២។ ស្របពេលដែលតារាប្រុស Lee JongSuk បានទម្លាយពីអារម្មណ៍ថាខ្លួនលួចស្រឡាញ់ចូលចិត្ត IU ជាយូរណាស់មកហើយ កាន់តែធ្វើឱ្យមហាជនជាច្រើនហាក់រំភើបចំពោះស្នេហាទាំងពីរ។

មែនទែនទៅ គូស្នេហ៍នេះប៊ិះមានឱកាសចាប់ដៃគ្នាសម្ដែងរឿងរួមគ្នាទៅហើយ តែក្រោយមកតំណែងតួប្រុសក៏ធ្លាក់ទៅលើតារាប្រុសវិញ។ យោងតាមប្រភពព័ត៌មាន Kdramastars បានឱ្យដឹងថា តារាប្រុស Lee JongSuk ជាតារាប្រុសម្នាក់ក្នុងបញ្ជីដែលក្រុមការងាររឿង “Dream” បានជ្រើសរើស និងពិចារណាយកមកធ្វើជាតួឯកប្រុស។ ប៉ុន្ដែក្រោយមក តារាប្រុស Park SeoJoon ក៏បានក្លាយជាជម្រើសចុងក្រោយដែលត្រូវបានគេជ្រើសយកមកធ្វើជាតួសម្ដែងក្នុងរឿងនេះ។


ភាពយន្ដកុន “Dream” ជារឿងដែលនិយាយពីជីវិតរបស់គ្រូបង្វឹកបាល់ទាត់ម្នាក់ និងក្រុមកីឡាបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូង។ ដោយមានតារាស្រី IU សម្ដែងជាតួឯកស្រី និងតារាប្រុស Park SeoJoon ជាតួឯកប្រុស។ មែនទែនទៅ សូម្បីតែតារាស្រី IU ផ្ទាល់ក៏មិនបានដឹងដែរ តារាមិត្ដប្រុសរបស់ខ្លួនធ្លាប់ជាជម្រើសតួឯកប្រុសក្នុងរឿងដែលនាងសម្ដែង។ នាងបានលើកឡើងថា៖ បើសិនជា Lee JongSuk មានឱកាសសម្ដែងរឿងនេះ គាត់នឹងធ្វើបានល្អចំពោះការសម្ដែង ខណៈដៃគូសម្ដែងរបស់នាងតារាប្រុស Park SeoJoon ក៏ធ្វើបានល្អខ្លាំងដូចគ្នាចំពោះការសម្ដែងតួអង្គមួយនេះ។


ថ្វីបើខកឱកាសសម្ដែងរួមគ្នាលើកនេះ តែអ្នកគាំទ្រ និងមហាជនជាច្រើនសង្ឃឹមថាអ្នកទាំងពីរនឹងអាចមានឱកាសសម្ដែងរួមគ្នានៅពេលខាងមុខឆាប់ៗ៕
























Account
Security
Favourite Content