ស្រឡាញ់ចូលចិត្ដសិស្សប្អូនពេក Lee Hyori ហាមមិនចង់ឲ្យ Jennie និង Newjeans ធ្វើរឿងមួយនេះ!

Lee Hyori ជាតារាចម្រៀងស្រីខេប៉ុបដ៏ល្បីល្បាញម្នាក់ ហើយក៏ត្រូវបានគេចាត់ទុកជារៀមច្បងដ៏ល្អម្នាក់ក្នុងវិស័យសិល្បៈសម្រាប់ក្រុមចម្រៀងជំនាន់ក្រោយៗ ផងដែរ។ ថ្មីៗ នេះ Lee Hyori ទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន និងមានការព្រួយបារម្ភចំពោះសិស្សប្អូនរបស់ខ្លួនគឺ Jennie សមាជិក BLACKPINK និងក្រុមចម្រៀង Newjeans។

ក្នុងឱកាសបង្ហាញមុខក្នុងកម្មវិធីរបស់ KBS2 គឺ Lee Hyori’s Red Carpet ជាពិធីករ តារាស្រីរូបនេះក៏បានលើកនិយាយពីប្រធានបទ​ ការតុបតែង និងស្លៀកពាក់ស៊ិចស៊ីរបស់ក្រុមចម្រៀងនារី។ ជារៀមច្បងធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាច្រើនទម្រាំទទួលបានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃ តារាស្រី Lee Hyori បាននិយាយពីអារម្មណ៍របស់នាងអំពីការស្លៀកសម្លៀកបំពាក់ស៊ិចស៊ីពេក។

Lee Hyori បានលើកឡើងថា៖ អាចនិយាយ នាងជាតារាចម្រៀងខេប៉ុបនារីដំបូងដែលហ៊ានស្លៀកសម្លៀកបំពាក់ស៊ិចស៊ីខ្លាំង នៅពេលឡើងឆាកតន្ដ្រី។ ការស្លៀកពាក់បែបនេះ ធ្វើឲ្យនាងទទួលបានមតិរិះគន់យ៉ាងច្រើនរាប់មិនអស់។ ការស្លៀកពាក់ស៊ិចស៊ីវាមិនមែនជារឿងខុសទេ តែសង្គមមួយនេះតែងតែដាក់បន្ទុកលើមនុស្សស្ដ្រី និងរិះគន់សព្វបែបយ៉ាង។ ការស្លៀកពាក់បញ្ចេញសាច់ពេកបែរជាត្រូវគេតិះដៀលទៅវិញ។

នាងបន្ដថា៖ បច្ចុប្បន្ន នាងពិតជាស្រឡាញ់ចូលចិត្ដសិស្សប្អូនជំនាន់ក្រោយគឺ Jennie សមាជិក BLACKPINK និងក្រុមចម្រៀង Newjeans។ នាងសង្ឃឹម ពួកគេនឹងមិនស្លៀកសម្លៀកបំពាក់ស៊ិចស៊ីពេក។ នៅពេលដែលឃើញពួកគេស្លៀកពាក់ស៊ិចស៊ីពេក នាងស្រែកក្នុងចិត្ដតែម្ដង កុំធ្វើបែបនេះ។ ស្លៀកពាក់ឲ្យជិតជាងនេះបន្ដិច។ នាងចង់ការពារពួកគេពីការរិះគន់ គ្មានបែបបទ និងមតិអាក្រក់ៗ។

ជាមួយគ្នាដែរ ពាក្យសម្ដីរបស់តារាស្រី  Lee Hyori បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ពីជម្រៅចិត្ដរបស់នាង និងគាំទ្រការគិតរបស់នាង។ ជាពិសេស អ្នកគាំទ្រពិតជាមានអារម្មណ៍កក់ក្ដៅនៅពេលមានតារារៀមច្បងបារម្ភពីក្មេងៗ ជំនាន់ក្រោយដូច្នេះ។ ប៉ុន្ដែក៏មានមតិរិះគន់អមមកជាមួយ ដោយអ្នកគាំទ្រខ្លះលើកឡើងថា Lee Hyori កំពុងគាបសង្កត់ និងបិទសិទ្ធិតារាជំនាន់ក្រោយ មិនឲ្យស្លៀកពាក់អ្វីដែលពួកគេចង់ស្លៀក និងលើកឡើងថា នាងជាតារាស្រីចាស់គំរិលថែមទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី