២០២៤ ជាឆ្នាំ ដែលតារាសម្ដែងប្រុស Lee Dohyun កាន់តែមានភាពលេចធ្លោ ដោយលោកបានបង្ហាញមុខក្នុងភាពយន្ដកុនល្បី Exhuma ហើយទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែខ្លាំង។

នៅរសៀលថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ តារាប្រុស Lee Dohyun បានបង្ហាញវត្ដមានក្នុងកម្មវិធីទទួលពានរង្វាន់ធំ Beaksang Art Awards លើកទី ៦០។ តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះ បានដើរលើកម្រាលព្រំពណ៌ក្រហមក្នុងឈុតស៊ីវិលពណ៌ខៀវចាស់ យ៉ាងស្រស់សង្ហា អមជាមួយស្នាមញញឹមដ៏ទាក់ទាញ។
ការបង្ហាញខ្លួនរបស់លោកក្នុងកម្មវិធី Beaksang Art Awards លើកទី ៦០ ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ដោយសាររូបលោកកំពុងបំពេញកាតព្វកិច្ចបម្រើកងទ័ពជូនជាតិរបស់ខ្លួន។ តែទោះជាយ៉ាងណាក្ដី លោកនៅតែទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ និងអ្នកសារព័ត៌មានជាច្រើន ដែលមានវត្ដមាននៅក្នុងកម្មវិធី។



សម្រាប់ថ្ងៃនេះ តារាប្រុស Lee Dohyun បានឈរឈ្មោះដណ្ដើមយកពានរង្វាន់ Best New Actor ផ្នែកភាពយន្ដកុន សម្រាប់រឿង Exhuma ខណៈអ្នកគាំទ្រជាច្រើនជូនពរដល់រូបលោកឲ្យទទួលបានជ័យជម្នះយកពានរង្វាន់មួយនេះត្រឡប់មកផ្ទះវិញ។
គួរបញ្ជាក់ថា ភាពជោគជ័យរបស់ភាពយន្ដ Exhuma បានធ្វើឲ្យរឿងនេះមានឱកាសដណ្ដើមពានរង្វាន់ធំៗ ចំនួន ៨ នៅកម្មវិធី Baeksang Arts Awards លើកទី ៦០។ ដោយពានរង្វាន់នោះរួមមានដូចជា Best Film, Best Director, Best Actor, Best Actress, Best Supportin Actor, Best New Actor, Best Scenario និង Best Technical Direction ផ្នែកសំឡេង៕


























Account
Security
Favourite Content