ភ្ជុំឆ្នាំនេះលេងឯកា កំលោះសង្ហា លាវ វេងហួរ បណ្ដើរគូស្នេហ៍ទៅវត្តធ្វើបុណ្យរួមគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្រោយ​បើក​ចំហ​ទំនាក់ទំនង ​​Mister Friendship 2023 លាវ​ វេង​ហួរ ​និង Miss Universe Cambodia 2018 រឿន ​ណាត តែង​បណ្ដើរ​គ្នា​ត្រសង​ចូល​រួម​កម្មវិធី​ធំ​តូច​នៅ​ក្នុង​សង្គម​ ក៏​ដូច​ជា​ដំណើរ​កម្សាន្ត​រួម​គ្នា​ទៅ​ក្រៅ​ប្រទេស​។ ​ដោយ​ឡែក​នា​ពេល​ថ្មី​ៗ ក្នុង​ឱកាស​ពិធីបុណ្យកាន់​បិណ្ឌ​គូ​ស្នេហ៍​ផ្អែមល្ហែម១គូ​នេះ ​បាន​បណ្ដើរ​គ្នា​​​ត្រសង​ទៅ​វត្ត​ធ្វើ​បុណ្យ​រួម​គ្នា​ទៀត​ផង​។​

​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​កំលោះ​សង្ហា ​វេង​ហួរ​ លែង​ឯកា​ហើយ​ព្រោះ​មាន​ស្រី​ស្រស់ រឿន​ ណាត​​ កាន់​ដៃ​បណ្ដើរ​ទៅ​ធ្វើ​បុណ្យ​រួម​គ្នា​។ ​​​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​៥ គូ​ស្នេហ៍​ដែល​ទើប​ប្រកាស​ទំនាក់​ទំនង​កាល​ពី​ដើម​ឆ្នាំ​​២០២៤​ បាន​​នាំគ្នា​​យក​ចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​ និង​បង្សុកូល​ ព្រម​ទាំង​បាន​ពូន​ភ្នំ​ខ្សាច់​ជាមួយ​គ្នា​ថែម​ទៀត​ផង​។​​ តាម​​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​នៅ​លើ​អាខោន​ម្ចាស់​ជយលាភី​ Mister Friendship រួប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​ញញឹម​បិទ​មាត់​មិន​ជិត​ ថែម​ទាំង​បាន​ចូល​ខមិន​សរសើរ​ពី​ភាព​ស្រស់​ស្អាត​និងសក្ដិសម​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​លាវ ​វេង​ហួរ​ និង ​រឿន​ ណាត​ សុទ្ធ​តែ​ជា​ម្ចាស់​ជយលាភី​ក្នុង​ការ​ប្រកួត​កម្មវិធី​សម្រស់​ថ្នាក់​ជាតិ​ តួ​យ៉ាង​​បុរស​សង្ហា​ លាវ ​វេង​ហួរ​ ​​ទទួល​បាន​ជយលាភី​ក្លាយ​ជា​ Mister Friendship 2023 ខណៈ​កញ្ញា ​រឿន ​ណាត​ គឺ​ជា​ Miss Universe Cambodia 2018 នៃ​កម្មវិធី​ប្រកួត​ Miss Universe កាល​ឆ្នាំ​២០១៨​ ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *