ធ្វើបានល្អហើយ! Miss Global Cambodia លក្ខណ៏ មុនីអានីតា អាចឈានចូល Top 13

កម្មវិធី Miss Global 2023 បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​កាលពី​យប់មិញ ហើយ​ក្នុង​នោះ លក្ខណ៏ មុនីអានីតា ដែល​ជា Miss Global Cambodia មាន​សមត្ថភាព​អាច​ឈាន​ចូល​ទៅ​ដល់​កាន់ Top 13។

គ្រាន់តែ លក្ខណ៏ មុនីអានីតា ឈាន​ជើង​ចូល​ដល់ Top 20 ធ្វើឲ្យ​ទស្សនិកជន​ដែល​ទៅ​ទស្សនា​កម្មវិធី បវរកញ្ញា​សកល​លោក ២០២៣ ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​ស្ទូឌីយោ ហើយ​ពេល​ប្រកាស​បេក្ខភាព​ជាប់​ទៅ​កាន់ Top 13 ទៀត មហាជន​ស្ងើចសរសើរ និង​ដឹង​ពី​សមត្ថភាព ការ​ខិតខំ​ប្រឹងប្រែង​របស់​​តំណាង​កម្ពុជា​រូប​នេះ​ខ្លាំង។ មិន​ត្រឹម​តែ​ហ្វេន​ប៉ុណ្ណោះ​ទេ សូម្បីតែ​បវរកញ្ញា​ដែល​កំពុង​ប្រកួតលើ​វេទិកា​តែមួយ ក៏​សាទរ​ដែល អានីតា អាចឈាន​ចូល​ទៅ​កាន់ Top 13 នេះ​ដែរ។

មិន​ថា​ចំណេះដឹង ការ​ទំនាក់ទំនង​ជាមួយ​បវរកញ្ញា​ដទៃ ឬ​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​នោះ​ទេ ក៏​និស្សិត​ឆ្នាំ​ទី​១ ផ្នែក Fashion Design នៅ​សាលា LimKokwing រូប​នេះ​ធ្វើ​បាន​ល្អ​ដែរ។ របស់​បវរកញ្ញា​កម្ពុជា​រូប​នោះ​មាន​ភាព​លេចធ្លោ​ក្នុង​កម្មវិធី តាំង​ពី​ចាប់ផ្ដើម​ដំបូង​មក​ម្ល៉េះ ហើយ​កាន​នៅ​នាង​អាច​ទាញ​យក​ចំណាប់​អារម្មណ៍ ដែល​កាល​គ្រា​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​កម្មវិធី Fashion show DREAM COME TRUE របស់​ម្ចាស់​សហការ​ឧបត្ថម្ភ​ធំ​ក្នុង​ការ​ប្រកួត Miss Global 2023 អានីតា បាន​គ្រង​ឈុត​មេអំបៅ​ពណ៌​ផ្កាឈូក​ដ៏ស្រស់ស្អាត ដែល​ឈុត​នោះ​ទទួល​បាន inspiration ពី Logo របស់​ម្ចាស់ sponsor ធំ​តែម្ដង។

បើ​ទោះ​ជា​មិន​អាច​ឆ្លង​ទៅ​ចូល Top បន្ទាប់ តែ លក្ខណ៏ មុនីអានីតា ទទួល​បាន​ការ​កោតសរសើរ និង​លើក​ទឹកចិត្ត​ពី​អ្នក​គាំទ្រ​ពាសពេញ​ប្រទេស​បាត់​ទៅ​ហើយ។ ចំណែក​ម្ចាស់​ជយលាភី​បាន​ទៅ​លើ​បវរកញ្ញា Ashley Melendezមកពី​ប្រទេស ព័រតូរីកូ ចំណែក 1st Runner-Up បាន​ទៅ​លើ​បវរកញ្ញា​មកពី​ប្រទេស​សាម័រ គឺ Haylani Pearl Kuruppu ហើយ 2nd Runner-Up បាន​ទៅ​លើ​ប្រទេស​ថៃ​កញ្ញា Chonnikarn Supittayaporn និង 3rd Runner-Up បាន​ទៅ​លើ​ហ្វីលីពីន  Louise Katarina Hung៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen