ផលិតកម្ម LD ដែលហ៊ានចំណាយទុនច្រើនសន្លឹកអញ្ញើញតារាសម្តែងល្បីៗមកពី មីម៉ាន់ម៉ា, ថៃ, វៀតណាម មកថតរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» បានប្រកាសឱ្យដឹងជាសាធារណៈថា រយៈពេល៤ ថ្ងៃនៃការចាក់បញ្ចាំងជាផ្លូវការ រឿង «ប្រុសលក់ខ្លួន» រកចំនូលបាន ៨០០ លានរៀល ស្មើរនឹង ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។


តាមការលើកឡើងក្នុងវីដេអូរបស់ លោក លៀក លីដា ចាងហ្វាង LD Entertainment ចំណូលដែលរកបាន ៨០០ លានរៀលក្នុងរយៈពេល ៤ ថ្ងៃនេះ គឺស្មើរទៅ ២០% នៃគម្រោងរបស់ ផលិតកម្ម។
ក្នុងនាមជាផលិតកររយៈពេលជាង ១០ ឆ្នាំ លោកដឹងច្បាស់ថា ទីផ្សារភាពយន្តក្នុងស្រុកយើងនៅតូច ប៉ុន្តែកន្លងមកធ្លាប់មានរឿងបរទេសមួយដែលចាក់បញ្ចាំងនៅទីផ្សារកម្ពុជាយើង ហើយអាចរកចំនូលដល់ Box Office ១ លានដុល្លារផងដែរ។ ដូច្នេះលោកសង្ឃឹមថា អ្នកគ្រប់គ្នានឹងចូលរួមគាំទ្ររឿងជាតិរបស់យើងឱ្យបានប្រហាក់ប្រហែលរឿងបរទេសដែលមកចាក់បញ្ចាំងនៅទីផ្សារយើងដូចគ្នា។


សម្រាប់រឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» នេះផងដែរ ក៏មានគម្រោងយកទៅចាក់បញ្ចាំងនៅប្រទេសជិតខាង និងបណ្តាប្រទេសនានាទៀតនាពេលខាងមុខ តែមុនពេលបោះជំហានទៅទីផ្សារក្រៅប្រទេសយើងចាំបាច់ណាស់ត្រូវការការគាំទ្រពីក្នុងប្រទេសយើងជាមុនសិន ព្រោះអ្នកគាំទ្រគឺជាកម្លាំងចិត្ត អ្នកគាំទ្រគឺជាវត្ថុធាតុដើមដែលមិនអាចខ្វះបាន ក្នុងចង្វាក់ផលិតកម្ម៕


























Account
Security
Favourite Content