កញ្ញា Lauryn ដែលមហាជនស្គាល់ថាជាសង្សារសំណព្វចិត្តកំពូលតារារ៉េប វណ្ណដា បន្តកាន់កាប់ការងារធំថែមមួយទៀតហើយ ក្រោយក្លាយជា BA ផលិតផលដ៏ល្បីមួយ ក្នុងចំណោមផលិតផលអនឡាញក្នុងស្រុកជាច្រើន។

សម្រាប់ Lauryn ទោះជាមិនមែនអ្នកស្ថិតក្នុងវិស័យសិល្បៈ តែនាងពិតជាមានសមត្ថភាពមិនធម្មតាឡើយ អាចក្ដោបបានឱកាសល្អៗ និងឈានទៅដល់ការឈរជើងជាអ្នកតំណាងផលិតផល។ ដូចកាលថ្ងៃ ៣ ខែកុម្ភៈ កន្លងទៅ Lauryn វ័យ ២១ ឆ្នាំបានចុះហត្ថលេខា ក្លាយជា BA ឲ្យផលិតផលក្នុងស្រុកមួយ បន្ទាប់ពីប្រើប្រាស់ខ្លួនឯងរាប់ឆ្នាំ។
ត្បិតទើបទទួលបានតំណែង BA លើកដំបូង តែ Influencer ស្រស់ស្អាត និងវ័យក្មេងរូបនេះ មានការងារផ្សព្វផ្សាយជាច្រើនរួចមកហើយ។ មិនតែប៉ុណ្ណោះ Lauryn ក៏ធ្លាប់បានបង្ហាញវត្តមានលើ TVC ឲ្យក្រុមហ៊ុនមួយចំនួនផងដែរ ដោយសុទ្ធសឹងជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ បង្ហាញខ្លួនក្នុងកម្មវិធីចុះហត្ថលេខា Lauryn ពិតជាស្រស់ស្អាតជាមួយឈុតពណ៌ស្វាយ លាយពណ៌ខ្មៅ ព្រមជាមួយសក់ខ្លី។
ភ្នែករាប់សិបគូបានបាញ់សម្លឹងទៅកាន់ Lauryn ដោយសារតែរូបរាងដ៏ស្រឡូនស្អាត សាច់សខ្ចី ធ្វើឲ្យគេគន់ហើយមិនណាយសោះ។ ចាប់តាំងពី វណ្ណដា បង្ហាញពីទំនាក់ទំនងជាមួយ Lauryn ជាសាធារណរួចមក នាងត្រូវបានមហាជនស្គាល់ច្រើនឡើងៗ ពិសេសក្នុងចំណោមអ្នកគាំទ្ររបស់កំពូលតារារ៉េបប្រចាំប្រទេសតែម្ដង៕



រូបភាព៖ Oung Zellinich X Snow Blanc























Account
Security
Favourite Content