Laryn ដែលមហាជនជាច្រើនស្គាល់ថាជាសង្សារបណ្ដូលចិត្តកំពូលតារារ៉េប វណ្ណដា មិនត្រឹមតែមានកេរ្តិ៍ឈ្មោះខ្លាំងប៉ុណ្ណោះទេ រូបសម្រស់ក៏កាន់តែស្អាត ហើយការលែងខ្លួនវិញកាន់តែសិចស៊ី ហើយក៏មានទីផ្សារថែមទៀត។


មួយរយៈនេះ Laryn ក៏ត្រូវប៉ាន់ផ្នែកផ្សព្វផ្សាយផលិតផលច្រើនខ្លាំងដែរទាំងស្ប៉ត និងផលិតផលសម្រស់ផ្សេងៗ។ អ្វីដែលកាន់តែពិសេសរូបសម្រស់របស់សង្សារវ័យ ២១ ឆ្នាំរបស់ម្ចាស់បទ “សង្ក្រាន្តស្គាល់ស្នេហ៍” ស្អាត និងការរៀបចំខ្លួនកាន់តែទាក់ទាញ ដោយស្រីស្អាតរូបនោះនិយមភាពសិចស៊ី ពេលថតរូបម្ដងៗ។
មិនថាពេលផ្សព្វផ្សាយផលិតផលភេសជ្ជៈមានជាតិអាល់កុល ឬដើរលេងឡើយ ស្រីស្អាត Laryn តែងតែរំលេចម៉ូដសម្លៀកបំពាក់មានភាពសិចស៊ី បង្ហាញសាច់សខ្ចី ចង្កេះតូចមួយក្ដាប់ ព្រមទាំងដើមទ្រូងមូលក្លុំ នរណាឃើញហើយក៏លាន់មាត់សរសើរពីសម្រស់លេចធ្លោរបស់សង្សារកំពូលតារារ៉េបប្រចាំស្រុកខ្មែរដែរ។
បើទោះជា Laryn ជាយុវវ័យនិយមភាពស៊ីវិល័យ ស្លៀកពាក់ទាន់សម័យ តែពេលចូលរួមកម្មវិធីបែបប្រពៃណី ដូចថ្ងៃមង្គលការរបស់បងប្រុសតារាចម្រៀងរ៉េបមានប្រភពមកពីខេត្តព្រះសីហនុ កញ្ញាបានជ្រើសឈុតបែបសុភាពរាបសា មើលទៅស្អាតសមសួនជានារីខ្មែរ៕






























Account
Security
Favourite Content