ល្អហួស នឹងក្លាយជាតួឯកស្រីក្នុងកុនថ្មីរបស់ប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ាន

កាលពី​ប្រហែល​១​សប្ដាហ៍​មុន មាន​លេច​ធ្លាយ​ដំណឹង​មក​ថា ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 មាន​ផលិតករ​នៅ​បរទេស​ទាក់ទង​ឲ្យ​ទៅ​ថត​ខ្សែភាពយន្ត។ ម្សិលមិញ​នេះ​ដែរ​ស្ថាប័ន​គ្រប់គ្រង​របស់ ល្អហួស បាន​ប្រកាស​ពី​រឿង​មួយ​នោះ​ហើយ។

លោក អ៊ិន វិចិត្រ បាន​ប្រកាស​ថា​យុវតី​វ័យ ១៦ ឆ្នាំ​រូប​នេះ ពិតជា​ត្រូវ​បាន​ខាង​ផលិតករ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ហៅ​ថត​ខ្សែ​ភាព​យន្ត​មែន។ ក្រុម​ការងារ​ខាង Mediaload និង​ខាង​ក្រុមការងារ​ឥណ្ឌូណេស៊ី​បាន​ជួប​ពិភាក្សា​គ្នា​លើ​គម្រោង​នោះ​ហើយ ដោយ​ភាគី​ខាង​ឥណ្ឌូណេស៊ី​ហោះ​មក​ចរចា​នៅ​ខ្មែរ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឯង។

ដូចនេះ ល្អហួស នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ថត​រឿង និង​ស្នាក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ២០ ថ្ងៃ នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ព្រម​ជាមួយ​តារា​ល្បី​ៗ​របស់​ឥណ្ឌូណេស៊ី​។ សម្រាប់​តួអង្គ​ដែល​តារា​ស្រី​កម្ពុជា​ត្រូវ​សម្ដែង​គឺជា​តួអង្គ​ខ្មោច ដែល​រឿង​នោះ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ពី​ចំណងជើង​ឡើយ ដឹង​ត្រឹម​ថា​ជា​រឿង​ខ្នាត​ធំ​សម្រាប់​ទីផ្សារ​អន្តរជាតិ។

នេះ​គឺជា​ជំហាន​ថ្មី​សម្រាប់​ទីផ្សារ​តារា​ស្រុក​ខ្មែរ បន្ទាប់​ពី​ក្លាយ​ជា​តួឯក​ស្រី​នៅ​ក្នុង​កុន​ដែល​មាន​ប្រជាជន​ច្រើន ២៧០ លាន​នាក់ នៅ​តំបន់​អាស៊ាន។ ក្រៅពី​អាច​ធ្វើឲ្យ​បរទេស​កាន់តែ​ស្គាល់​សិល្បៈ វប្បធម៌​ខ្មែរ​ហើយ​នោះ ល្អហួស នឹង​ធ្វើឲ្យ​ជាតិសាសន៍​ដទៃ​ឃើញ​តារា​ពី​កម្ពុជា​ពិតជា​មាន​សមត្ថភាព ចំណេះដឹង និង​រូប​សម្រស់​ដ៏​ស័ក្ដិសម​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា ជូរី ល្អហួស ក្រៅពី​តំណែង​បវរកញ្ញា​នាង​ក៏ជា​តារា​បង្ហាញ​ម៉ូដ បូក​រួម​ទាំង​ការ​ច្រៀង រាំ​សម័យ-បុរាណ បាន​ទាំង​ព្រម។ មួយ​វិញ​ទៀត​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 ក៏​ឆ្លងកាត់​ការ​សម្ដែង​ជាច្រើន​រួច​មក​ហើយ​ដែរ ហើយ​រឿង​នីមួយ​ៗ​របស់​នាង​សុទ្ធតែ​ទស្សនិកជន​សរសើរ​ថា​សម្ដែង​បាន​សម មិន​ថា​ជា​តួអង្គ​ស្លូត កាច​ឆ្នាស នាង​អាច​លេង​បាន​យ៉ាង​ល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *