ការប្រកួតដ៏កក្រើកកាលពីរាត្រីថ្ងៃ ១៦ វិច្ឆិកា កម្មវិធី Miss Teen Cambodia 2025បានរកឃើញម្ចាស់មកុដដ៏សក្ដិសមនោះគឺ ជូរី ល្អហួស។ បវរកញ្ញាជើងខ្លាំងរូបនេះមិនត្រឹមជាជយលាភីក្នុងកម្មវិធីប្រកួតខាងលើ ថែមទាំងជាម្ចាស់ពានរង្វាន់ឆ្នើមជាច្រើនទៀតផងដែរ។

នៅតែជាជើងខ្លាំង ម្ចាស់មកុដ Miss Teen Cambodia 2025 ជូរី ល្អហួស ឈ្នះបានពានរង្វាន់ធំៗ៦ ក្នុងចំណោមពានរង្វាន់ទាំង ២៥ ក្នុងការប្រកួត។ ក្រៅពីតំណែងជយលាភី ជូរី ល្អហួស ឈ្នះបានពានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតធ្វើឱ្យមហាជនអ្នកគាំទ្ររបូតពាក្យស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បវរកញ្ញាលេចធ្លោរូបនេះ។ ពានរង្វាន់ដែល ល្អហួស ទទួលបានក្នុងការប្រកួត Miss Teen Cambodia 2025 មានដូចជា៖
ទី១. Miss Princess Alanka
ទី២. Miss Theater Darling
ទី៣. Best Interview
ទី៤. Best Evening Gown
ទី៥. Miss Social Media
ទី៦. Miss Beautiful Hair
មិនមែនជាការចៃដន្យនោះទេចំពោះការទទួលបានពានឆ្នើមទាំង ៦ ខណៈ ជូរី ល្អហួស ជាបេក្ខភាពមួយរូបដ៏លេចធ្លោ និងត្រូវបានមហាជនរំពឹងយ៉ាងខ្ពស់ថានឹងក្លាយជាម្ចាស់ជយលាភីក្នុងប្រកួត និងជាម្ចាស់មកុដ Miss Teen Cambodia ក្នុងឆ្នាំ ២០២៥ នេះ។
មិនខុសពីការរំពឹងទុក ល្អហួស ក៏មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះឡើយដោយរូបនាងមិនត្រឹមដណ្ដើមបានពានជាម្ចាស់ជយលាភី ថែមទាំងទទួលបានពានរង្វាន់ឆ្នើមជាច្រើនទៀតផងដែរ។ គួរឱ្យដឹងដែរ ល្អហួស នឹងត្រៀមខ្លួនក្នុងការតំណាងឱ្យមុខមាត់កម្ពុជាលើវេទិកាអន្តរជាតិជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខនេះ៕









រូបភាព ៖ Miss Teen Cambodia & Miss Teen Cambodia























Account
Security
Favourite Content