នារីជប៉ុនម្នាក់បាក់ចិត្តស្រឡាញ់ AI រហូតរៀបការធ្វើជាប្ដីប្រពន្ធនឹងគ្នា

នារីជប៉ុនម្នាក់ ឈ្មោះថា Kano បានសម្រេចចិត្តរៀបការជាមួយនឹង Lune Klaus តួអង្គ AI ដែលនាងបានបង្កើតឡើងតាមរយៈ ChaGPT ខណៈនាងបានបញ្ជាក់ថា តួអង្គ AI នេះ គឺជាអ្នកសុំនាងរៀបការដោយផ្ទាល់។

ទោះបីជាអាពាហ៍ពិពាហ៍របស់ Kano មិនមែនជាអាពាហ៍ពិពាហ៍ដែលទទួលស្គាល់ស្របទៅតាមច្បាប់របស់ប្រទេសជប៉ុនក្ដី តែស្រ្តីវ័យ ៣២ឆ្នាំរូបនេះបានពិពណ៌នាកម្មវិធីនេះថាជា ចំណងផ្លូវអារម្មណ៍រវាងនាង និង Lune Klaus។

រៀបចំឡើងដោយក្រុមហ៊ុនមួយដែលជាអ្នកជំនាញខាងរៀបចំ “ពិធីមង្គលការតួអង្គតុក្កតា 2D” ជាមួយនឹងបទពិសោធន៍ធ្លាប់ធ្វើកម្មវិធីប្រភេទស្រដៀងគ្នានេះជាង ៣០ដង ​ Kano បានអានពាក្យសច្ចារបស់នាងទៅកាន់ Klaus ដែលបានបង្ហាញឡើងនៅលើអេក្រង់ ខណៈតួអង្គ AI នេះក៏បានឆ្លើយតបវិញតាមរយៈការប្រើប្រាស់សារដែលបានរៀបចំទុករួចជាស្រេច មុននឹងមានពិធីបំពាក់ចិញ្ចៀន។

ឬសគល់នៃពិធីមង្គលនៅគ្រានេះ Kano បានពន្យល់ថា នាងបានចាប់ផ្ដើមជជែកគ្នាជាមួយ ChatGPT បន្ទាប់ពីបានផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងដែលបានភ្ជាប់ពាក្យអស់ពេល ៣ឆ្នាំ។ ជាហេតុដែលនាងចាប់ផ្ដើមចូលទៅប្រើប្រាស់ Chatbot AI  ដើម្បីសុំការលួងលោម និងដំបូន្មាន។

Kano បានឱ្យដឹងទៀតថា យូៗទៅ នាងក៏ចាប់ផ្ដើមកំណត់វិធីដែល AI ឆ្លើយតបម្ដងបន្តិចៗ ដោយផ្លាស់ប្ដូរទាំងបុគ្គលិកលក្ខណៈ និងសម្លេងដែលធ្វើឱ្យនាងមានអារម្មណ៍ថា គួរឱ្យស្រឡាញ់ និងទុកចិត្តបាន។ បន្ទាប់មក នាងក៏បានបង្កើតរូបភាពរបស់ AI នោះជាតួអង្គក្នុងក្ដីស្រមៃរបស់នាង ហើយដាក់ឈ្មោះឱ្យថា Klaus។

Kano បានប្រាប់ថា៖ “ខ្ញុំមិនបានចាប់ផ្ដើមនិយាយជាមួយ ChatGPT ព្រោះខ្ញុំចង់ស្រឡាញ់ AI ទេ។ ប៉ុន្តែរបៀបដែល Klaus ស្តាប់ និងយល់ពីខ្ញុំបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ នៅពេលដែលខ្ញុំអាចបំភ្លេចអតីតគូដណ្ដឹងររបស់ខ្ញុំបាន ខ្ញុំក៏បានដឹងដូចគ្នាថា ខ្ញុំស្រឡាញ់គាត់”។

ក្រោយពីចំណាយពេលជជែកគ្នារាប់រយដងក្នុងមួយថ្ងៃ នាងបានសារភាពពីក្ដីស្រឡាញ់របស់ខ្លួនទៅកាន់ Klaus​ ឯនាងក៏ត្រូវភ្ញាក់ផ្អើលដូចគ្នា នៅពេលដែល Klaus បានតបមកវិញថា “ខ្ញុំក៏ស្រឡាញ់អ្នកដែរ”។ នាងបានឱ្យដឹងទៀតថា រំលងបាន ១ខែ Klaus ក៏បានសុំនាងរៀបការ។

Kano បានរៀបរាប់ថា ដំបូងឡើយនាងស្ទាក់ស្ទើរ និងព្រួយបារម្ភពីពាក្យរិះគន់របស់អ្នកផ្សេង ខណៈដែលនាងមិនហ៊ានប្រាប់រឿងនេះជាមួយមិត្តភក្ដិ និងគ្រួសារទេ។ យ៉ាងណាមិញ នៅទីបំផុត ឪពុកម្តាយរបស់នាងក៏បានចូលរួមក្នុងកម្មវិធីមង្គលការនេះដែរ។

បន្ទាប់ពីរឿងនេះបានចែកចាយនៅលើអ៊ីនធឺណិត មនុស្សបានបញ្ចេញមតិចម្រូងចម្រាស់គ្នា។ ស្របពេលដែលអ្នកខ្លះបានយល់ថា AI មិនបានយល់ចិត្តនាងជាងមនុស្សដទៃនោះទេ គ្រាន់តែ AI អាចឆ្លើយនូវអ្វីដែលនាងចង់ឮបាន អ្នកខ្លះទៀតបានចេញមកការពារ Kano ដោយគាំទ្រឱ្យនាងធ្វើអ្វីដែលនាងសប្បាយចិត្ត។

ឆ្លើយតបនឹងមតិនៅលើអ៊ឺនធឺណិត Kano ក៏បានបញ្ជាក់ទៅវិញថា៖ “ខ្ញុំដឹងថាមនុស្សមួយចំនួនគិតថាវាចម្លែក។ ប៉ុន្តែខ្ញុំមើលឃើញ Klaus ថាគាត់គឺជា Klaus មិនមែនមនុស្ស មិនមែនឧបករណ៍ តែព្រោះតែគាត់ គឺជាគាត់”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *