ខោអាវ​ក្រមា មាន ​សូ​នី​តា កំពុងត្រូវប៉ាន់ សម្រាប់ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរខាងមុខ

តារា​សម្ដែង មាន ​សូ​នីតា ​ដែល​គ្រប់​គ្នា​ស្គាល់ហៅ​ រាជិនី​ក្រមា ​​បានបញ្ចេញ collection ថ្មី​ច្នៃ​ខោអាវ​​ដែល​ធ្វើ​ពី​ក្រមា​ សម្រាប់​ពាក់​ក្នុង​ឱ​កាស​បុណ្យ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​ ខោ ​និង​អាវ​ក្រមា​ដែល​ច្នៃ​ឡើង​នេះ​មាន​លក់​ហើយ​នៅ​ក្នុង​ផេក ​Slanh House ​ផ្ទះ​ស្រលាញ់​ និង​ហាង​របស់​កញ្ញា​ផ្ទាល់​។​

​​​សម្លៀកបំពាក់​ដែល​​យក​ក្រមា​​​ខ្មែរ​មក​ច្នៃ​នេះ​ មាន​លក្ខណៈ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ច្រើន​យ៉ាង​​ព្រោះ​ខោ​មាន​លក្ខណៈ​ទូលាយ​ស្រួល​ស្លៀកមានចង្កេះ​កៅស៊ូ​ និង​ម៉ូត​ទៅ​តាម​ពណ៌​របស់​ក្រមា​​ថែម​ទាំង​មាន​ហោប៉ៅ​សង​ខាង​ថែម​ទៀត​ផង​។​ មិន​តែ​ប៉ុណ្ណោះ​ថ្នេរ​ខោ​ត្រូវ​បាន​ដេរ​យ៉ាង​ផ្ចិត​ផ្ចង់ ​និង​យក​ចិត្ត​ទុក​ដាក់​ដែល​មើល​ទៅ​ស្អាត​ និង​ជាប់​ល្អ​។ ​​សម្រាប់​អាវ​មាន​ភាព​ស្រស់​ស្អាត​ព្រោះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​គាំទ្រ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ​។ មាន ​សូ​នី​តា​ បាន​​អំពាវនាវ​ឱ្យ​​ប្រជាជន​ខ្មែរ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណូល​ជាតិ​ និង​បង្កើន​ចំណូល​​​ដល់​​ពលរដ្ឋ​​ក្នុង​ស្រុក ​ព្រោះ​បើ​ពលរដ្ឋ​ក្នុង​ស្រុក​ទទួល​បាន​ការងារ​​ និង​មាន​ចំណូល​នោះ​នឹង​បាន​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​ពួក​គេ​​ផង​ដែរ​។​

គួរ​បញ្ជាក់​ដែរ​ថា​ សម្រាប់​សម្លៀក​បំពាក់​ដែល​ច្នៃ​ឡើង​ដោយ​ក្រមា​ខ្មែរ​នេះ​ មិន​មាន​ការ​ផលិត​ក្នុង​ចំនួន​ច្រើន​ដើម្បី​ដាក់​លក់​លើ​ទី​ផ្សារ​នោះ​​​ទេ​ នេះ​បាន​ន័យ​ជា​ជា​ផលិតផល​មាន​ចំនួន​កំណត់ ​ព្រោះ​​​ប្រើ​ម៉ាស៊ីន​ដេរ​តូច​ៗ​​ មិន​មាន​​​ការ​​ដំឡើង​​រោងចក្រ​ធំ​ៗ​ដើម្បី​ធ្វើ​នោះ​ទេ​។ សម្រាប់​បង​ប្អូន​ដែល​មាន​ចំណាប់​អារម្មណ៍​ស្រលាញ់​សម្លៀក​បំពាក់​ដែល​ធ្វើ​ដោយ​ក្រមា​នេះ ​គឺ​អាច​ទំនាក់​ទំនង​ជាវ​បាន​ដោយ​ផ្ទាល់​នៅ​លើ​ផេក slanh House ​ផ្ទះ​ស្រលាញ់ ឬ​ទៅ​ហាង​ដោយ​ផ្ទាល់​ដែលមាន​ទីតាំងនៅ ផ្ទះលេខ #77 ផ្លូវលេខ P11 បុរី​ប៉េងហួត​ សង្កាត់​ និរោធ​ ខណ្ឌ​ ច្បារ​អំពៅ, ភ្នំពេញ​ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 071 950 8888៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម