បច្ចុប្បន្នសមាជិកក្រុមចម្រៀងខេប៉ុបហាក់មានសេរីភាពជាងមុនដោយសារភាគច្រើនពួកគេត្រូវបានផលិតកម្មអនុញ្ញាតឱ្យមានបណ្ដាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហោះពីរូបភាព ដំណឹងនានា និងទុកជជែកកម្សាន្ដជាមួយក្រុមអ្នកគាំទ្រជាដើម។ ស្របពេលជាមួយគ្នាដែរ សមាជិកណាដែលមានភាពល្បីល្បាញខ្លាំងត្រូវបានមហាជនជាច្រើនចុចតាមជាបន្ដបន្ទាប់ខ្ទង់រាប់លាននាក់ ខណៈខ្លះទៀតមានភាពល្បីល្បាញខ្លាំងពេកមានអ្នកចុចតាមដានរាប់សិបលាននាក់ឯណោះ។ មិនតែប៉ុណ្ណោះ នៅពេលដែលមានសកម្មភាពច្រើន មានអ្នកចុចតាមដានច្រើន និងមានសកម្មភាពជាប់នោះ បណ្ដាញសង្គមនេះក៏អាចឱ្យពួកគេរកបានចំណូលរាប់លានដុល្លារពីការផុសផ្សព្វផ្សាយផលិតផល ឬប្រេននានាផងដែរ។ តោះទៅដឹងពីកំពូលតារាចម្រៀងខេប៉ុបទាំង ១០ រូបដែលមានអ្នកចុចតាមដានច្រើនជាងគេ៖
១.Lisa សមាជិកក្រុម BLACKPINK

Lisa ជាតារាខេប៉ុបម្នាក់ដែលមានអ្នកចុចតាមដានលើបណ្ដាញសង្គម IG ច្រើនជាងគេបំផុតគឺរហូតដល់ ៨៨,២ លាននាក់។
២.Jennie សមាជិកក្រុម BLACKPINK
Jennie ជាជាតារាខេប៉ុបម្នាក់ដែលមានអ្នកចុចតាមដានលើបណ្ដាញសង្គម IG ច្រើនជាងគេបន្ទាប់ពី Lisa គឺ ៧៤,៣ លាននាក់។
៣.Jisoo សមាជិកក្រុម BLACKPINK

Jisoo ជាតារាខេប៉ុបលំដាប់លេខ ៣ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៦៨,៦ លាននាក់។
៤.Rose សមាជិកក្រុម BLACKPINK

ROSE ជាតារាខេប៉ុបលំដាប់លេខ ៤ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៦៧ លាននាក់។
៥.V សមាជិកក្រុម BTS
V ជាតារាខេប៉ុបលំដាប់លេខ ៥ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៥៥,៥ លាននាក់។
៦.Jungkook សមាជិកក្រុម BTS
Jungkook ជាតារាខេប៉ុបលំដាប់លេខ ៦ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៥១,១ លាននាក់។
៧.Jimin សមាជិកក្រុម BTS

Jimin ជាតារាខេប៉ុបលំដាប់លេខ ៧ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៤៧,៨ លាននាក់។
៨. J-hope សមាជិកក្រុម BTS

J-Hope ជាតារាខេប៉ុបលំដាប់លេខ ៨ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៤៣,៩ លាននាក់។
៩.Jin សមាជិកក្រុម BTS
Jin ជាតារាខេប៉ុបលំដាប់លេខ ៩ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៤៣,៦ លាននាក់។
១០.Suga សមាជិកក្រុម BTS
Suga ជាតារាខេប៉ុបលំដាប់លេខ ១០ ដែលមានអ្នកចុចតាមដានក្នុងបណ្ដាញសង្គម IG ច្រើនជាងគេគឺ ៤២,៩ លាននាក់៕
























Account
Security
Favourite Content