កុយ អេនណា ចេញដំណើរពីភ្នំពេញ ១៥ ថ្ងៃហើយ នៅប្រមាណ ៩០ គីឡូម៉ែត្រទៀតទើបដល់គោលដៅ

កញ្ញា កុយ អេនណា បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ដោយ​ថ្មើរ​ជើង ដើម្បី​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាមក​ទល់​ពេល​នេះ នាង​បាន​ចំណាយ​ពេល ១៥ ថ្ងៃ​ហើយ។ ក្នុង​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​ខេត្ត​សៀមរាប លើក​ដំបូង​របស់​បវរកញ្ញា​រូបនេះ នាង​បាន​ជួប​អ្នក​សិល្បៈ​ជាច្រើន​ឆ្លងកាត់ និងបាន​ចុះ​មក​សួរ​សុខទុក្ខ។

ថ្ងៃ​ទី ១៥ នៃ​ដំណើរ​ថ្មើរ​ជើង អេនណា ពេល​នេះ​បាន​ទៅ​ដល់​ផ្សារ​ស្ទោង ខេត្ត​កំពង់ធំ​ហើយ។ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​បវរកញ្ញា​វ័យ ២៥ ឆ្នាំ ឆ្លងកាត់​បាន​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ អេនណា សឹងតែ​គ្រប់​គ្នា។ មិន​តែ​ប៉ុណ្ណោះ​មហាជន​ពិតជា​ស្រលាញ់​ចូលចិត្ត​នាង​ខ្លាំង​តែ​ម្ដង ហើយ​សូម្បីតែ​ក្មេង​ៗ​តូច​ៗ​ក៏​យក​ប្រាក់​មក​ចូលរួម​ជាមួយ​នាង​ដែរ។

បើ​ទោះ​ជា​ខុស​ពី​ផែនការ​គ្រោង​ទុក​មុនក៏​ពិតមែន តែ​ការ​ព្យាយាម​របស់ កុយ អេនណា មិន​អាសាបង់​ឡើយ ម្នាក់​ៗ​ពិតជា​បាន​ឃើញ​ការ​លះបង់ និង​តស៊ូ​មិន​ចុះចាញ់​របស់​តារា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ។ អេនណា ធ្លាប់​បាន​ប្រាប់​កាល​ពេល​ចេញ​ដំណើរ​ដំបូង​ថា បេសកកម្ម​ដើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដោយ​ថ្មើរ​ជើង​នេះ នាង​គ្រោង​ចំណាយ​ពេល ១០ ថ្ងៃ។

ក្រោយ​ជួប​ឧបសគ្គ​តាម​ផ្លូវ​ដូចជា​ព្យុះ ភ្លៀង​សឹង​មិន​លោះ​ថ្ងៃ ធ្វើឲ្យ​ការ​ធ្វើ​ដំណើរ​អាច​រអាក់រអួល​ខ្លះ តែ​យ៉ាង​ណា អេនណា មិន​បាន​ឈប់ ឬ​បន្លំ​អ្នក​គាំទ្រ​ដោយ ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​យានយន្ត​ឡើយ គឺ​នាង​នៅតែបន្ត​ដើរ​រហូតពី​ទីតាំង​មួយ ទៅ​ទីតាំង​មួយ​ទៀត។

ក្នុង​វីដេអូ​ប៉ុន្មាន​ម៉ោង​មុន​នេះ អេនណា បញ្ជាក់​យ៉ាង​ច្បាស់​ថា នាងជិតដល់ផ្សារ​ស្ទោង​ ហើយ​នឹង​ទៅ​ឲ្យ​ទាន់​ព្រឹត្តិការណ៍​សមរាត្រី នៅ​ប្រាសាទ​អង្គរ​វត្ត​ ​(ពី​ថ្ងៃ ២១-២៣ ខែ​កញ្ញា ឆ្នាំ ២០២៥) តែ​នាង​មិន​ទាន់​ប្រាកដ​ថា​នឹង​ទៅ​ដល់​គោលដៅ ឬ​ក៏​អត់​ទេ ដោយ​កញ្ញា​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព។

គួរ​បញ្ជាក់​ថា​ចម្ងាយ​ផ្លូវ​ពី​ផ្សារ​ស្ទោង​ទៅ​ដល់​ខេត្ត​សៀមរាប នៅ​ប្រមាណ ៩០ គីឡូម៉ែត្រ​ទៀត ទើប​ដល់​គោលដៅ​។ អេនណា ធ្លាប់​បាន​និយាយ​ថា ក្នុង​ដំណើរ​ថ្មើរជើង​នេះ ១​ថ្ងៃ​យ៉ាងហោចណាស់​ក៏​នាង​ដើរ​ឲ្យ​បាន ៣០ គីឡូម៉ែត្រ​ដែរ។ បេសកកម្មនេះ អេនណា លះបង់​ធំធេង​ណាស់ មិន​ថា សម្រស់ ចំណូល​ផ្តាល់ខ្លួន និង​សុខភាព​ឡើយ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ដល់​គោលដៅ​៕

រូបភាព៖ Koy Anna



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *