កុយ អេនណា គ្រងឈុតរបាំព្រះរាជទ្រព្យ អបអរខួប ២០ ឆ្នាំ បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ក្នុងនាមជាកូនខ្មែរម្នាក់ដែលចង់មានចំណែកចូលរួមអភិរក្ស និងផ្សព្វផ្សាយសម្បិត្តបេតិកភណ្ឌវប្បធម៌ជាតិ កញ្ញា កុយ អេនណា 1st Runner up Miss Grand Cambodia 2023 បានទ្រង់គ្រឿងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ តាមរយៈការគ្រងឈុតអំពីរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ដើម្បីបង្ហាញពីការអបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣។

រូបភាពដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយ លោក ប្រាក់ សំណាង និងមានការជ្រោមជ្រែងប្រឹក្សាយោបល់ពី លោកជំទាវសាស្រ្តចារ្យ ឱម យុវណ្ឌី ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឧបត្ថម្ភឈុតដោយលោក ខៀវ មានិត្យ រួមទាំងលោក ទេព សុជាតិបុត្រ ជាអ្នកតុបតែង និង កញ្ញា ថៅ ពេជ្រអម្រឹត ជាអ្នករបាំ ដែលមានចិត្តស្រលាញ់ និងតែងតែជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែររៀងមក។

ក្នុងពេលថតរូបនៅឯ Ab Studio អេនណា បានផ្លាស់ប្តូរការតែងមុខ ដោយលាបម្សៅមុខសក្បុស និងទ្រង់គ្រឿងបុរាណ ដែលសបញ្ជាក់ពីប្រវត្តិសាស្រ្ត ១ សតវត្សនៃរបាំព្រះរាជទ្រព្យខ្មែរ និងមានជាយូរឆ្នាំមកហើយ។  

ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2023 បានបង្ហាញក្តីរំភើប និងមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ ដែលមានឱកាសបានធ្វើរឿងដ៏អស្ចារ្យនេះ ដើម្បីជួយលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែសាយភាយទៅកាន់សកលលោក។ វត្ថុបំណងនៃការគ្រងឈុតរបាំព្រះរាជទ្រព្យនេះ គឺដើម្បីរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបដឹងពីប្រវត្តិដ៏យូរលង់នៃរបាំព្រះរាជទ្រព្យខ្មែរ ឬបរទេសស្គាល់ថា Royal Ballet of Cambodia។ ម្យ៉ាង​ទៀតគឺចង់ប្រាប់ឱ្យពិភពលោកដឹងពីភាពអស្ចារ្យនៃរបាំព្រះរាជទ្រព្យខ្មែរ ជារបាំដែលប្រជារាស្រ្តសាមញ្ញាមិនអាចទស្សនាការសម្តែងទម្រង់របាំនេះបានឡើយ ដោយសាររបាំព្រះរាជទ្រព្យមានតែនៅក្នុងរាជវាំងតែប៉ុណ្ណោះ។

កុយ អេនណា ទទួលបានការលើកសរសើរពីលោកជំទាវសាស្រ្តចារ្យ ឱម យុវណ្ឌី ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងថត ព្រោះនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរ ៣៦០ដឺក្រេ ពីមនុស្សម្នាក់ដែលមិនស្គាល់មូលដ្ឋានគ្រឹះរបាំ តែនាងអាចធ្វើបានល្អ ដោយចាប់យកក្បាច់នៃរបាំបុរាណខ្មែរបានយ៉ាងឆាប់រហ័ស។

គួររម្លឹកផងដែរថា របាំព្រះរាជទ្រព្យ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ 

អបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ