ពិតណាស់តារាចម្រៀងប្រុស Harry Styles ជាតារាប្រុសម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ កាលពីម្សិលមិញថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ លោកក៏បានធ្វើការប្រគំតន្ដ្រីទេចរណ៍របស់ខ្លួននៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្វីដែលសំខាន់នោះ តារាចម្រៀងខេប៉ុបល្បីៗ ក៏ជាច្រើនក៏ជាអ្នកគាំទ្រផ្កាប់មុខម្ចាស់បទ “Watermelon Sugar” និងបានទៅគាំទ្រការប្រគំតន្ដ្រីរបស់លោកផ្ទាល់ដូចអ្នកគាំទ្រធម្មតាដែរ។ តោះទៅមើលថាជានរណាខ្លះ៖
១.សមាជិកក្រុម BTS
សម្រាប់ក្រុម BTS ក៏បបួលគ្នាទៅជាក្រុម ដោយអ្នកដែលទៅចូលរួមមានដូចជា RM, Suga, V និង Jungkook។
២.សមាជិកក្រុម BLACKPINK
Jennie និង ROSÉ ត្រូវបានអ្នកគាំទ្រប្រទះឃើញទៅទស្សនាការប្រគំតន្ដ្រីរបស់ Harry Styles។ ខណៈ ROSÉ ថែមទាំងបានចូលទៅថតរូបជាមួយ Harry Styles ទៀត។
៣.SOMI
៤.សមាជិកក្រុម ENHYPEN
សមាជិកក្រុម ENHYPEN ចំនួន ៤ រូបក៏បានទៅចូលរួមទស្សនាផងដែរ រួមមានដូចជា Jay, NIKI, Sunghoon និង Jake។
៥.Wooyoung សមាជិកក្រុម ATEEZ

៦.Donghae សមាជិកក្រុម Super Junior
៧.Luna សមាជិកក្រុម f(x)
៨.WOODZ
ក្រៅពីតារាខេប៉ុបល្បីៗ ខាងលើ តារាសម្ដែងប្រុសល្បី Park HyunSik និង Lee DongHwi ក៏បានចូលរួមទស្សនាការប្រគំតន្ដ្រីរបស់ Harry Styles ផងដែរ៕























Account
Security
Favourite Content