ចិត្តបានណាស់! តារាកូរ៉េល្បីៗ ៤ រូបហ៊ានចាយលុយផ្ទាល់ខ្លួនច្រើនសន្ធឹកទិញមាស និងកាដូថ្លៃៗចែកជូនក្រុមការងារ

មួយរយៈចុងក្រោយនេះ មានតារា​កូរ៉េ​ល្បី​ៗជាច្រើនបាន​ទទួល​​ការកោត​សរសើរចំពោះទឹកចិត្តសប្បុរសរបស់ពួកគេ ជាពិសេសសម្រាប់ការ​ផ្តល់អំណោយពិសេស​ដល់ក្រុមការងារនៅកន្លែងថតភាពយន្ត​របស់ខ្លួន។

ជាក់ស្ដែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ឆានែល YouTube Fullmoon បានចែករំលែករឿងរ៉ាវដ៏កក់ក្តៅមួយអំពីតារាសម្តែង So Ji-sub ពីការថតរឿងថ្មីរបស់ Netflix មានចំណងជើងថា “Mercy for None”។ ក្នុងនោះតារាសម្ដែង Ahn Kil-kang បាននិយាយថា៖ “បន្ទាប់ពីការថតចប់ So Ji-sub បានជូនដុំមាសដល់ពួកយើងម្នាក់មួយៗ” ដែលបង្ហាញឱ្យឃើញពីកាយវិការដ៏សប្បុរសរបស់តារាសម្តែងជើងចាស់រូបនេះចំពោះក្រុមការងារ ក៏ដូចជាតួសម្ដែងជាមួយគ្នា។

ក្រោយមកតារាសម្ដែង So Ji-sub បានពន្យល់ថា៖ “ខ្ញុំចូលចិត្តផ្តល់កាដូដល់គ្រប់គ្នា បន្ទាប់ពីបញ្ចប់ការថត។ ខ្ញុំតែងតែចាយលុយសម្រាប់អ្វីគ្រប់យ៉ាងដោយខ្លួនឯង ប៉ុន្តែភាគច្រើនក៏ត្រូវគេបានសន្មតថាជាការឧបត្ថម្ភទាំងអស់។ ប៉ុន្តែមាសនេះ គឺប្រាកដហើយថាគ្មានអ្នកឧបត្ថម្ភទេ។ ខ្ញុំចង់ឱ្យមាសជាកាដូនេះ ព្រោះដើម្បីគ្រប់គ្នាអាចលក់វាបានក្នុងពេលដែលជួបការលំបាក”។

កាលពីខែធ្នូឆ្នាំមុន តារាសម្ដែងស្រី Go Youn-jung ក៏បានទទួលការសរសើរផងដែរ នៅពេលដែលនាងបានផ្តល់អំណោយជាអាវរងាវែងជាង ១៥០ អាវដល់ក្រុមការងារថតរឿងភាគ Netflix “Can This Love Be Translated?”។ ដោយបានសហការជាមួយម៉ាកសម្លៀកបំពាក់ Outdoor មួយដែលនាងធ្វើម៉ូដែលឱ្យ Go Youn-jung បានផ្តល់អំណោយដល់ក្រុមការងារពីរឆ្នាំជាប់គ្នា។

រីឯ សមាជិកក្រុម Girls’ Generation, Im Yoon-ah ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ នៅពេលដែលនាងចែកម៉ាស៊ីនម៉ាស្សាប្រណិតដល់ក្រុមការងារថតរឿងភាគថ្មីរបស់ tvN មានចំណងជើងថា “The Tyrant’s Chef” ដែលនឹងត្រូវចាក់ផ្សាយនៅចុងឆ្នាំនេះ។ យោងតាមសេចក្ដីរាយការណ៍ នាងបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣០ លានវ៉ុន (ប្រហែល ២១៧០០ ដុល្លារ) ដើម្បីទិញផលិតផលពីម៉ាកដែលនាងផ្សព្វផ្សាយ និងបានភ្ជាប់ជាមួយសំបុត្រសរសេរដោយដៃផងដែរសម្រាប់អំណោយនីមួយៗ។

IU ដែលត្រូវបានគេស្គាល់ជាយូរមកហើយថាជាតារាចិត្តសប្បុរសមួយរូប ថ្មីៗនេះបានទទួលការសរសើរម្ដងទៀតសម្រាប់ការផ្តល់អំណោយដល់បុគ្គលិកគ្រប់រូបនៅក្នុងការថតរឿងភាគល្បី “When Life Gives You Tangerines” នូវកាសស្តាប់ម៉ាកល្បីដែលមានតម្លៃ ៧ សែនវ៉ុន (ប្រមាណ ៥១២ ដុល្លារ) និងស្បែកជើងកាត់ជាពិសេស។ សូម្បីតែពេលបង្ហាញខ្លួនក្នុងគម្រោងរយៈពេលខ្លីៗ ក៏ IU តែងរៀបចំអំណោយសម្រាប់ក្រុមការងារដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *