ជាការពិតណាស់ មិនមានតារាប្រុសកូរ៉េច្រើនរូបទេដែលហ៊ានបញ្ចេញពីអារម្មណ៍ពិតលើឆាក និងផ្ញើក្ដីស្រឡាញ់ជូនមនុស្សពិសេសរបស់ខ្លួននៅពេលឡើងទទួលពេលរង្វាន់ ឬនិយាយរំឮកចំៗ។ ប៉ុន្ដែតារាប្រុសទាំង ៤ ដួងខាងក្រោមនេះហ៊ាននិយាយបើកចំហ និងអរគុណមនុស្សពិសេសដែលតែងគាំទ្រ និងនៅក្បែរពួកគេ។ តោះទៅមើលថាជានរណាខ្លះ៖
១.HyunBin

ក្នុងឆ្នាំ ២០២០ កំឡុងពេលឡើងទទួលពានរង្វាន់ក្នុងកម្មវិធី APAN Star Awards លោកនិយាយរំឭកដល់តារាស្រី Seo YeJin ដែលបច្ចុប្បន្ននាងជាភរិយារបស់លោក។ តារាប្រុសរូបនេះបានអរគុណ ដល់នាងដែលមកសម្ដែងជាគូជាមួយលោក និងអរគុណដែលនាងធ្វើឱ្យលោកមានកម្លាំងចិត្ត ហើយធ្វើឱ្យតួសម្ដែងរបស់លោកមានភាពលេចធ្លោ។ អ្នកទាំងពីរបានរៀបការនៅដើមឆ្នាំ ២០២២ និងទទួលបានចំណងដៃកូនប្រុសមួយ។
២.Lee JongSuk

នៅចុងឆ្នាំ ២០២២ បន្ទាប់ពីសម្ដែងក្នុងរឿងភាគ Big Mouth ប្រជាប្រិយភាពរបស់តារាប្រុស Lee Jongsuk កាន់តែមានភាពល្បីល្បាញ។ លោកក៏មានឱកាសឡើងទទួលពានរង្វាន់នៅ MBC Drama Awards។ នាពេលនោះដែរ លោកបានរំឮកដល់នារីម្នាក់ថា៖ លោកពិតជាអរគុណដល់រូបនាង និងកោតសរសើរនាងខ្លាំង។ វត្ដមានរបស់នាងធ្វើឱ្យលោកគិតថា លោកត្រូវតែខិតខំបន្ដដើម្បីធ្វើឱ្យខ្លួនកាន់តែល្អប្រសើរជាងមុន។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល សារនោះគឺតារាប្រុស Lee Jongsuk បានជូនជាពិសេសទៅដល់ IU ដែលជាមិត្តស្រីរបស់លោក។ អ្នកទាំងពីរបានប្រកាសទាក់ទងគ្នាជាផ្លូវការនៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២២។
៣.Lee SeungGi
ក្នុងពេលឡើងទទួលពានរង្វាន់នៅ SBS Entertainment Awards តារាប្រុស Lee SeungGi បានលើកឡើងថា៖ មួយរយៈចុងក្រោយ លោកជួបបញ្ហាជាច្រើន ហើយជីវិតរបស់លោកមិនងាយស្រួលឡើយតែអរគុណដល់មនុស្សសំខាន់ម្នាក់ដែលតែងតែផ្ដល់ជាគំនិត និងជួយគិតរកដំណោះស្រាយ។ លោកពិតជាអរគុណខ្លាំងមែនទែន។ ពាក្យសម្ដីនេះ ត្រូវបានមហាជនជាច្រើនដឹងថា លោកនិយាយទៅកាន់មិត្តស្រីរបស់លោកតារាស្រី Lee Dain។
៤.Song Joongki

កំឡុងពេលឡើងទទួលពានរង្វាន់ក្នុងកម្មវិធី 8th APAN Star Awards លោកបាននិយាយរំឭកអរគុណដល់ឳពុកម្ដាយ បងស្រី និងមនុស្សជាទីស្រឡាញ់ Katy លោកពិតជាស្រឡាញ់ពួកគេ។ មិនបានប៉ុន្មានក្រោយពេលឡើងយកពានរង្វាន់ លោកក៏ចេញប្រកាសជាផ្លូវការថាកំពុងមានទំនាក់ទំនងជាមួយមិត្តស្រីជាអតីតតារាសម្ដែងម្នាក់ឈ្មោះ Katy។ លោកថែមទាំងនាំនាងទៅចូលរួមមង្គលការមិត្តភក្ដិ និងមនុស្សជិតដិតជាច្រើនទៀតផង៕























Account
Security
Favourite Content