អ្នកគាំទ្រភាគច្រើនដឹងរួចមកហើយថា Jungkook កូនពៅប្រចាំក្រុម BTS មានសមត្ថភាពខ្លាំងដោយមិនថាតែការងារជាក្រុម សូម្បីតែពេលមានសកម្មភាពជាសិល្បករទោលក៏តារាប្រុសរូបនេះ មិនធ្វើឱ្យអ្នកគាំទ្រខកបំណងដែរ មានតែស្រឡាញ់គាំទ្រ និងកោតសរសើរបន្ថែមទៀតជាមួយនឹងរសនិយមតន្រ្ដីថ្មីៗប្លែកៗមិនចេះជាន់គ្នា។

ប៉ុន្តែមិនមែនមានតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែតារាសម្ដែងប្រុសល្បីៗជួរមុខរបស់ប្រទេសកូរ៉េក៏នាំគ្នាស្រឡាញ់ចូលចិត្តបទចម្រៀងរបស់ Jungkook ដែរ ជាពិសេសបទ “Standing Next to You”។ ដូច្នេះចង់ដឹងថាតួឯកប្រុសល្បីៗមានអ្នកណាខ្លះ ហើយមូលហេតុអ្វីបានជាស្រឡាញ់បទចម្រៀងមួយនេះខ្លាំងបែបនេះ មកតាមដានជាមួយ AMS ទាំងអស់គ្នា៖
១. Lee Jung Jae

តារាសម្ដែងជើងចាស់ Lee Jung Jae ដែលប្រិយមិត្តស្គាល់តាមរយៈការដើរជាតួឯកប្រុសក្នុងរឿង Squid Game របស់ Netflix បានបើកចំហរថាបទ “Standing Next to You” របស់ Jungkook គឺជាបទចម្រៀងដែលផ្ដល់កម្លាំងដល់លោកយ៉ាងខ្លាំង។ Lee Jung Jae បានបន្ដថាមិនត្រឹមតែបទចម្រៀងនោះទេ សូម្បីតែ Jungkook ផ្ទាល់ក៏ជាតារាចម្រៀងម្នាក់ដែលមានឥទ្ធិពលម្នាក់ ហើយលោកថែមទាំងផ្ដល់ឱ្យអ្នកស្ដាប់នូវអ្វីដែលលើសពីតន្រ្ដីទៀតផង។
២. Wi Ha Joon

ចំពោះតួឯកប្រុសក្នុងរឿង Bad and Crazy ក៏បានសម្ដែងការកោតសរសើររបស់ខ្លួនថា បទចម្រៀងរបស់កូនពៅ BTS មួយនេះមិនត្រឹមតែមានអត្ថន័យ និងពីរោះនោះទេ ប៉ុន្តែថែមទាំងមានក្បាច់រាំទាក់ទាញដ៏អស្ចារ្យទៀតផង។ លោកបានបន្ថែមថាមួយរយៈក្រោយនេះលោកពិតជក់ចិត្តស្ដាប់បទចម្រៀង “Standing Next to You” ខ្លាំងណាស់ ហើយក៏បានរៀនរាំដែរ។ បើទោះជាក្បាច់រាំមានភាពលំបាកមែន តែលោកបានព្យាយាមហាត់រាំឱ្យអស់ពីសមត្ថភាព ដើម្បីត្រៀមទុកជាចំណងដៃជូនអ្នកគាំទ្រ។
៣. Lee Joongi
Lee Joongi, famous Korean actor again performed Jungkook’s Standing Next To You in his Japanese fanmeetingpic.twitter.com/A4vKHsd1GO
— Jungkook SNS (@Jungkook_SNS) June 14, 2024
ភាពល្បីល្បាញរបស់តួឯកប្រុស Lee Joongi ត្រូវបានគេទទួលកាន់តែខ្លាំងបន្ទាប់ពីសម្ដែងនៅក្នុងខ្សែភាពយន្ដបែបកំសត់ Moon Lovers: Scarlet Heart Ryeo និងងភាពយន្តបែបរន្ធត់ដូចជា Lawless Lawyer។ ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន លោកបានលើកយកបទ “Standing Next to You” មកសម្ដែងជូនអ្នកគាំទ្រ។ ក្នុងនាមជាតារាចម្រៀង និងតារាសម្ដែង ការជ្រើសរើសសម្ដែងបទចម្រៀងរបស់ Jungkook មកសម្ដែងគឺលោកចង់បញ្ជាក់ពីប្រជាប្រិយភាព ជាពិសេសលោកក៏ចង់បង្ហាញពីរបៀបដែលបទចម្រៀងមួយនេះ ផ្សារភ្ជាប់ផ្នែកផ្សេងៗក្នុងវិស័យកម្សាន្ដចម្រុះពីតន្ដ្រីរហូតដល់ការសម្ដែង។
៤. Kang Ki Young
Korean Actor Kang Ki-Young performed Jungkook's 'Standing Next To You' on his Japan fanmeeting.#Jungkook_StandingNextToYou
— 𝙅𝙆 𝘼𝙨𝙞𝙖 STREAM JUNGKOOK (@AsiaJK97) March 18, 2024
pic.twitter.com/5rkPWh0KzV
នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន តួឯកប្រុសក្នុងរឿង Extraordinary Attorney Woo បាននាំយកបទ “Standing Next to You” ទៅសម្ដែងបង្ហាញជូនអ្នកគាំទ្របានទស្សនា។ Kang Ki Young បានឱ្យដឹងថាការជ្រើសរើសយកបទចម្រៀងមួយនេះមកសម្ដែង គឺលោកចង់ឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ “Standing Next to You” ដោយមិនមែនត្រឹមតែភាពទាក់ទាញរបស់អ្នកចម្រៀង និងក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែថាមពលដែល Jungkook បានបង្ហាញតាមរយៈបទចម្រៀងមួយបទនេះដែរ។ លើសពីនេះ លោកបានបន្ថែមថាបទ “Standing Next to You” ជាប្រភពនៃភាពវិជ្ជមាន និងការលើកទឹកចិត្តដល់លោកជាពិសេសទៀតផង។
៥. Jang Ki Yong

Jang Ki Yong ត្រូវបានទស្សនិកជនស្គាល់ថាជាតួឯកក្នុងរឿង “My Roommate Is a Gumiho” និង “We Are Breaking Up” ក៏បានលើកសរសើរពីបទចម្រៀង “Standing Next to You” របស់ Jungkook មិនដាច់ពីមាត់ ថែមទាំងនិយាយថា វាជាបទចម្រៀងដែលត្រូវស្ដាប់ទៀតផង។ តួឯកប្រុសរូបនេះបានចែករំលែកថាបទចម្រៀងមួយនេះត្រូវបានរក្សានៅកន្លែងពិសេសក្នុងបញ្ជីបទចម្រៀងរបស់លោក ដោយសារតែការទាក់ទាញយ៉ាងទូលំទូលាយ។
៦. Ahn Hyo Seop
Ahn Hyo Seop ជាតារាដែលកំពុងរះហើយទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគធំៗដូចជា Business Proposal និង Romantic Doctor, Teacher Kim ជាដើម។ ថ្មីៗលោកបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងក្រោយលើកយកបទរបស់ Jungkook មកសម្ដែងនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន។ ធ្លាប់សម្ដែងជាតួអង្គមនោសញ្ចេតនា តាមរយៈការសម្ដែងរបស់ Ahn Hyo Seop ពិតជាបានធ្វើឱ្យអ្នកគាំទ្ររបស់លោកបានឃើញពីផ្នែកផ្សេងទៀតរបស់លោកដែលពោរពេញដោយថាមពលដ៏រស់រវើកដោយលោកបានបញ្ចូលអារម្មណ៍តាមបទចម្រៀងបានយ៉ាងល្អ។

៧. Yeom Jung Ah
មិនមែនមានតារាប្រុសនោះទេ សូម្បីតែតារាស្រីជួរមុខកូរ៉េ Yeom Jung Ah ដែលជាតួសម្ដែងក្នុងរឿង Sky Castle និង The Mimic បានចែករំលែកថា “Standing Next to You” បានក្លាយជាចំណូលចិត្តតន្ត្រីចុងក្រោយរបស់នាង។ ក្នុងបទសម្ភាសមួយនាងបាននិយាយថានាងពិតជារំភើខ្លាំងណាស់ពេលបានឮបទចម្រៀងមួយនេះ។ តាមរយៈការកោតសរសើររបស់នាងបានបញ្ជាក់ថាការសម្ដែងរបស់ Jungkook មានភាពទាក់ទាញខុសប្លែកគ្នា ជាពិសេសបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន សូម្បីតែសម្រាប់តារាសម្ដែងចាស់វស្សាក៏ដោយ៕
South Korea’s famous actress Yeom Jeong-ah mentioned ‘Standing Next to You’ as her most recent favorite song. She said “I get so excited whenever I hear the song. Have you seen him perform in New York?”pic.twitter.com/C4KdgTBZDt
— Golden Times (@JJK_Times) August 6, 2024






















Account
Security
Favourite Content