រឿង Boys Over Flowers ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយលើបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។
កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ កន្លងទៅ តារាស្រី Koo HyeSun ជាតួឯកស្រីក្នុងរឿង Boys Over Flowers ឬ F4 បានបង្ហាញខ្លួនក្នុងកម្មវិធី “Hype Boy Scout” និងបាននិយាយរំឭកដល់កំលុងពេលដែលនាងថតរឿង F4។



Koo HyeSun បានលើកឡើងថា៖ នាងមានអាយុ ២៤ ឆ្នាំ នៅពេលដែលនាងដាក់ពាក្យប្រឡងចូលសម្ដែងក្នុងរឿង Boys Over Flowers ឬ F4។ ហើយនាងត្រូវបានក្រុមការងារនិយាយពាក្យមួយចំនួនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍នាង។ នាងត្រូវបានគេលើកឡើងថា មើលទៅចាស់ពេកមិនសមជាមួយតួអង្គឯកស្រីឡើយ។ ពួកគេបាននិយាយពាក្យទាំងនេះដោយគ្មានលាក់លៀមនៅចំពោះមុននាង។
នាងបន្ដថា៖ ពេលនោះនាងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ នាងក៏បានប្រាប់ទៅកាន់ពួកគេ នាងនឹងចាកចេញឈប់ដាក់ពាក្យសម្ដែងហើយ។ នាងមិនត្រូវការសម្ដែងជាតួអង្គនេះទៀតទេ នាងក៏បម្រុងចាកចេញពីកន្លែងនេះ។ នាងពិតជាឈឺចាប់។


នាងបន្ថែមថា៖ រឿងដែលគួរឲ្យភ្ញាក់ផ្អើល អ្នកសរសេររឿងនេះ បានប្រាប់ថា តួអង្គឯកស្រីគឺមានអត្ដចរិតបែបនេះ។ តួសម្ដែងដែលត្រូវការមកសម្ដែងជាតួឯកស្រីគឺបែបនេះ។ ដូច្នេះនាងក៏បានសម្ដែងជាតួឯកស្រីដោយសារហេតុផលនេះ។
គួរបញ្ជាក់ថា រឿងភាគ Boy Over Flower ឬ F4 ពិតជាមានភាពល្បីល្បាញខ្លាំង ខណៈតារាស្រី Koo HyeSun ធ្លាប់បានបញ្ជាក់ថា ប្រាក់ដែលនាងរកបានពីការសម្ដែងក្នុងរឿងនេះគឺអាចឲ្យនាងចាយវាយអស់ជាច្រើនឆ្នាំ នៅតែមិនទាន់អស់៕


























Account
Security
Favourite Content