ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ ពិតជាមានមោទកភាពខ្លាំងណាស់ ពេលដែលកូនស្រី សាល ភាពពិនាលី ហៅ Nimo បានឈ្នះមេដាយចំនួន ៩ ពីការប្រកួត WSC Seoul Global Round 2023 នៅប្រទេសកូរ៉េ។


ក្នុងនាមជាអ្នកម្តាយ ពិធិការិនីដ៏ឆ្នើមរូបនោះ ញញឹមបិទមាត់មិនជិតនោះទេ ពេលឃើញកូនស្រីរៀនពូកែ ឈ្នះមេដាយបន្តបន្ទាប់បែបនេះ។ អ្នកនាងបានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «មានមោទកភាពណាស់ដែលកូនស្រីរបស់ម្តាយជាក្មេងស្រីដែលពូកែរហើយឆ្លាតលើកនេះមកដល់ប្រទេសកូរ៉េក្នុងកម្មវិធីប្រគួត WSC Seoul Global Round 2023 ទទួលបានមេដាយ ៩ ហើយនៅមានបន្តទៀត សូមពាក្យជូនពរម្នាក់មួយមកអ៊ុំពូមីងទាំងអស់គ្នា»។


ក្រោយទទួលដំណឹងនេះ ហ្វេន និងអ្នករួមអាជីមរបស់ភរិយាលោក ជា វិបុល បាននាំគ្នាអបអរសាទរភាពជោគជ័យនេះយ៉ាងព្រោងព្រាត ថែមទាំងសរសើរថា ពិធិការិនីរូបនេះសំណាងណាស់ មានស្វាមីពូកែថ្នាក់ថ្នមផ្តល់ភាពកក់ក្តៅ ថែមទាំងមានកូនស្រីរៀនពូកែនាំមុខមាត់ដល់គ្រួសារ និងសង្គមជាតិបែបនេះ។
នេះមិនមែនជាលើកទី១នោះទេ ដែលកូនស្រីរអ្នកនាង គង់ សុជាតិ និងអតីតស្វាមី លោក ម៉ៅ សាលភាព បានឈ្នះមេដាយពីការប្រកួតផ្សេងៗ។ តួយ៉ាង កាលឆ្នាំ ២០១៩ Nimo បានឈ្នះមេដាយមាស-ប្រាក់ ចំនួន ៤ ពីការប្រកួត «World’s Scholar’s Cup» នៅប្រទេសអូស្ត្រាលីម្តងរួចមកហើយ និងធ្លាប់បានឈ្នះការប្រកួតផ្សេងៗជាច្រើនទៀតផងដែរ ធ្វើឱ្យគ្រួសារនាងមានមោទនភាពយ៉ាងខ្លាំងចំពោះរូបនាង៕
























Account
Security
Favourite Content