សិល្បករ-សិល្បការិនីខ្មែរជាច្រើនបាននាំគ្នាតុបតែងខ្លួនជាតួអង្គខ្មោចបែបផ្សេងៗគ្នាតាមចំណូលចិត្តរបស់ពួកគេ។ មិនខុសពីបណ្តាឆ្នាំកន្លងទៅ តារាសម្តែងស្រីរាងតូចច្រឡឹង អ្នកនាង គង់ ចាន់ស្រីមុំ មិនឱ្យរំលងពិធីបុណ្យខ្មោចដ៏ល្បីនេះឡើយ ដោយអ្នកនាងបាននាំស្វាមី គឺលោក គឹម សីហា តែងខ្លួនជាតួអង្គខ្មោចដកស្រង់ចេញពីរឿងគំនូរជីវចលដ៏ល្បីល្បាញ ចំណងជើង «Corpse bride» ដើម្បីបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃបុណ្យ Halloween និងជាអនុស្សាវរីយ៍ផងដែរ។

ក្រោមថ្វីដៃថតរូប និងការកែដ៏ប្រណីតរបស់ Ab Studio Sihanoukville Plus រូបថតតួអង្គរឿង Corpse bride របស់ គង់ ចាន់ស្រីមុំ និងស្វាមី មើលទៅពិតជាដូចតួអង្គក្នុងនោះតែម្តង។ សូម្បីហ្វេនៗក៏នាំគ្នាលាន់មាត់បែបនេះ។ ខាងក្រោមជារូបភាពរបស់ គង់ ចាន់ស្រីមុំ និងស្វាមី ដែលបានតុបតែងខ្លួនជាតួអង្គខ្មោចដកស្រង់ចេញពីរឿងគំនូរជីវចល «Corpse bride»៖








































Account
Security
Favourite Content