ក្តៅចិត្តរឿងគេថាអួត គង់ ចាន់ស្រីមុំ បង្ហោះលុយទាំងដុំ និងរបស់ប្រេនៗស្ទើរកប់ខ្លួនថែម

តារា​ស្រី​ហាយសូរ គង់ ចាន់ស្រីមុំ ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​អ្នក​សិល្បៈ​អភិជន បាន​កំពុង​ធ្វើ​ឱ្យ​ហ្វេន​ៗ​ចំហ​មាត់​ក្រោយ​នាង​បង្ហោះ​ឱ្យ​ឃើញ​រូបភាព​ជា​ច្រើន​សន្លឹក បង្ហាញ​ឱ្យ​ឃើញ​របស់​ប្រេន​ៗ​ដ៏​​ច្រើន​សន្ធឹក ដាក់​តម្រៀប​លើ​គ្រែ​ស្ទើរ​តែ​កប់​ខ្លួន​នាង​បាត់​ទៅ​ហើយ ដែល​មើល​ទៅ​ដូច​តារា​នៅ​បរទេស​អ៊ីចឹង។

រូបភាព​ទាំងនេះ ត្រូវ​អ្នក​ម៉ាក់​របស់ ម៉ូម៉ូ ឱ្យ​ដឹង​ថា ជា​រូបភាព​កាល​នៅ​ប្រទេស​ថៃ ដែល​អ្នកនាង​គិត​ថា​ថត​ទុក ប៉ុន្តែ​ដោយសារ​ថ្មី​ៗ​នេះ​មាន​ការ​រិះគន់​មួយ​ចំនួន​ថា​អ្នកនាង​ជា​មនុស្ស​អួត ទៅ​ដើរ​លេង​ម្ដង​ទិញ​អីវ៉ាន់​តិច​សោះ​អួត​អើយ​អួត មិន​ដូច​តារា​ស្រុក​គេ​មាន​ជាង​នាង១ ម៉ឺន​ដង​គេ​មិន​អួត​ផង ធ្វើ​ឱ្យ​អ្នកនាង​ទ្រាំ​មិន​បាន​ក៏​បង្ហោះ​រូបភាព​ទាំង​នេះ​ជា​សាធារណ​ឱ្យ​គ្រប់​គ្នា​បាន​ឃើញ​តែ​ម្ដង។

តាមរយៈ Caption ដែល​ភ្ជាប់​ជាមួយ​រូបភាព​ទាំង​នោះ គង់ ចាន់ស្រីមុំ បាន​ចោត​ជា​សំណួរ​ថា«ហេតុអ្វី​បាន​ជា​ស្រុក​ខ្មែរ​ធ្វើអ្វី​ក៏​មិន​ល្អ​ ស្រុក​គេ​គ្រាន់តែ​បង្ហាញ​តែ​ចុង​ម្រាម​ដៃ​ស្ទើរ​តែ​មើល​មិន​ដឹង​ថា​ជា​អ្វី​ តែលើក​គេ​ដល់​មេឃ? ចុះ​បើ​ស្រុក​ខ្មែរ​គ្រាន់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ខ្មែរ​ក៏​មិន​ចាញ់​ស្រុក​គេ​ដែល​បែប​នេះ​វា​មិន​ល្អ​ទេ​ហី»?

អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង​ដ៏​ជោគជ័យ​នេះ​បន្ថែម​ទៀត​ថា៖ «លុយ​ក៏​រក​ខ្លួនឯង​ ហត់​ខ្លួនឯង​ មិន​បាន​ទៅ​លា​ដៃ​សុំ​លុយ​គេ​ចាយ​ គ្រាន់​តែ​ទិញ​អី​ដែល​ខ្លួន​ស្រលាញ់​ហើយ​បង្ហោះ​ទុក​ឲ្យ​បង​ប្អូន​ដែល​គាត់​ស្រលាញ់​ចូលចិត្ត​មើល​ក៏​ខុស​ដែរ សុំ​មិន​យល់ ហើយ​សុំ​ជំនួយ​ជា​យោបល់ ក្រែង​យល់​មិន​ដល់​គិត»

ក្រឡេក​ទៅ​មើល​អ្នក​សិល្បៈ និង​ហ្វេន​ៗ​ដែល​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ​នោះ ម្នាក់​ៗ​បាន​នាំ​គ្នា​បញ្ចេញ​មតិយោបល់ និង​ការ​យល់​ឃើញ​ផ្សេង​ៗ តែ​គេ​សង្កេត​ឃើញ​ថា មតិ​យោបល់​ជាច្រើន​សុទ្ធតែ​បង្ហាញ​ការ​គាំទ្រ​ដល់​ទង្វើ​របស់​ភរិយា​របស់ គឹម សីហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ