Kon Ant ប្រកាសចូលប្រកួត Miss Universe Cambodia 2025 អ្នកគាំទ្រពេញចិត្តស្ដូក

កាល​ពី​ល្ងាច​ថ្ងៃ ២១ ខែ​វិច្ឆិកា ម្សិលមិញ ពេល​ទៅ​ទទួល​បវរកញ្ញា​ចក្រវាល​កម្ពុជា​អ្នកនាង ប្រាសាទ ដាវីន ដែល​បំពេញ​ភារកិច្ច​ចប់​នៅ​ឆាក Miss Universe 2024 មាន​សិល្បករ​រួម​អាជីព និង​ហ្វេន​ជាច្រើន​កកកុញ​ពេញ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ក្នុង​នោះ​តារា​ស្រី សុគា គឹមលាង ហៅ Kon Ant ក៏​បាន​ទៅ​ទទួល​រៀមច្បង​ដោយ​ក្ដី​អំណរ​ដែរ។ គ្រាន់តែ​ទទួលរៀមច្បងចប់ Kon Ant ក៏ប្រកាស​ដំណឹង​ល្អ​មួយ​ភ្លាម។

នាដកា​រូប​នេះ បាន​បង្ហោះ​​ក្រោយ​ទៅ​ទទួល Miss Universe Cambodia ប្រាសាទ ដាវីន ថា «រាល់​ការ​ប្រឹងប្រែង​ខិតខំ និង​បទពិសោធន៍​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ Universe ទទួល​ស្គាល់​កូន​ខ្មែរ​កាន់​តែ​ច្បាស់​ថា ប្រទេស​តូច​តែ​បេះដូង​ធំ គឺ Kon Ant Cambodia»។ Status នោះ​បាន​ធ្វើឲ្យ​បំណង​អ្នក​គាំទ្រ​ជាច្រើន​ដែល​តែងតែ​ចង់​ឲ្យ​អ្នក​រាំ​របាំ​ដ៏​ល្បី​រូប​នេះ ចូល​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​ពិតជា​ដូច​បំណង​ហើយ។

អ្នក​គាំទ្រ​យល់​ឃើញ​ថា ធីតា​ឯក​សង្ក្រាន្ត ២០១៨ គួរ​តែ​ប្រឡូក​វិស័យ​បវរកញ្ញា ព្រោះ​នាង​មាន​ទាំង​ចំណេះដឹង រូបសម្បត្តិ ទេពកោសល្យ​សិល្បៈ ការងារ​សង្គម ព្រម​ទាំង​សមត្ថភាព​ទំនាក់ទំនង​ដែល​នរណា​ក៏​ស្រលាញ់​ចូលចិត្ត​កញ្ញា នៅ​ពេល​បាន​ក្បែរ។ ចំណុច​កាន់តែ​ពិសេស​មួយ​ទៀត​របស់ គីមលាង គឺ​ការ​រៀប​ចំ​ខ្លួន មិន​ថា​បែប​បុរាណ ឬ​សម័យ គឺ​ស្រស់ស្អាត​គ្រប់ពេល។

កាលពី​អំឡុង​ឆ្នាំ ២០២៣ សុខគា គីមលាង ធ្លាប់​ឲ្យ​តម្រុយ​នៃ​ការ​ចូលរួម​ប្រកួត​បវរកញ្ញា​រួច​ម្ដង​មក​ហើយ តែ​ក៏​មិន​បាន​ដាក់ពាក្យ​កម្មវិធី​ប្រកួតប្រជែង​សម្រស់ណាមួយ​​វិញ ក៏​ព្រោះ​មូលហេតុ​ផ្ទាល់ខ្លួន​មួយ​ចំនួន។ ដោយ​កាល​ណោះ នាង​លើកឡើង​ថា នាង​ពិត​ជា​សូមទោស​ចំពោះ​ហ្វេន​ៗ​ដែល​តែង​តែ​ជំរុញ​ឲ្យ​នាង​ចូល​ប្រកួត​បវរកញ្ញា​។ មូលហេតុ​ដែល​នាង​មិន​អាច​ដាក់​ពាក្យ​ប្រកួត​បវរកញ្ញា​បាន គឺ​ដោយសារ​នាង​មាន​ការ​រវល់​ជាមួយ​មុខ​ជំនួញ និង​ការងារ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ការ​ប្រកួត​បវរកញ្ញា។ Kon Ant បាន​បន្ត​កាល​គ្រា​នោះ​ថា ទោះ​មិន​បាន​ដាក់​ពាក្យ​ប្រកួត​ក្នុង​ឆ្នាំ​នេះ (២០២៣) តែ​នាដកា​ដែល​រះ​លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​រូបនេះ ជឿជាក់​ថា​នាង​ពិត​ជា​អាច​ធ្វើ​បាន ព្រោះ​នាង​មាន​សមត្ថភាព​គ្រប់​ផ្នែក​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​គ្មាន គឺ​ពេល​វេលា សម្រាប់​ខ្លួនឯង​ក្នុង​ប្រឡង។ ម៉្យាង កាលណោះ​នាង​ក៏​ចង់​ឆ្លៀត​ឱកាស​រក​ចំណូល​ឲ្យ​បាន​ច្រើន​ជាមុន​សិន។

ឆ្នាំ​ក្រោយ​ជា​ឱកាស​ដែល សុខគា គីមលាង មាន​ពេល​គ្រប់គ្រាន់ ហើយ​នាង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ​ហើយ ទើប​ប្រកាស​ជា​សាធារណៈ​ចូលរួម​ប្រកួត Miss Universe Cambodia បែបនេះ។ អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​ឯណោះ ពិតជា​រំភើប​និង​ដំណឹង​ល្អ​នេះ ហើយ​នាំ​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អនាគត​បេក្ខភាព Miss Universe Cambodia 2025 ព្រៀងព្រាត៕

រូបភាព៖ Kon Ant



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *