នាដកា សុខគា គីមលាង ឬគេស្គាល់ឈ្មោះក្រៅថា Kon Ant បានបង្ហាញមុខក្នុង MV ចម្រៀងថ្មីរបស់តារារ៉េប វណ្ណដា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង។ Kon Ant បានជ្រើសរើសស្ទីល៍ Y2K ដែលជាការលេងខ្លួនដ៏ពេញនិយមនាពេលបច្ចុប្បន្ន។

Kon Ant មិនត្រឹមជាអ្នករបាំដ៏មានប្រជាប្រិយភាព និងមានមហាជនទទួលស្គាល់ពីសមត្ថភាព ព្រមជាមួយរូបសម្រស់ដ៏ស្អាតនោះទេ កញ្ញាក៏ជាអ្នកផលិតមាតិកា និងប្រម៉ូតផលិតផលថែរក្សាសម្រស់ផងដែរ។ បើទោះជា Kon Ant ភាគច្រើនជាសិល្បៈផ្នែកបុរាណ តែនាងពិតជាមានទេពកោសល្យ និងអាចបត់បែនមកផ្នែកសម័យបានយ៉ាងល្អ។
ក្រៅពីពូកែរាំរបាំហើយនោះ សុខគា គីមលាង ក៏ជាតារាស្រីពូកែរៀបចំម៉ូដសម្លៀកបំពាក់បែបសម័យ សមនឹងរូបរាង មុខមាត់ខ្លួនឯងតែម្ដង។ ដូចក្នុងការសម្ដែងក្នុងបទ «អាមុំបងអើយ» របស់ វណ្ណដា ឃើញថា ស្ទីល៍ Y2K ដែល Kon Ant តុបតែង មើលទៅដូចមនុស្សពេញវ័យកាលជំនាន់ឆ្នាំ ២០០០ អ៊ីចឹងដែរ។



Concept Y2K គឺជា Trend ដែលពេញនិយម និងឡូយបំផុតក្នុងចំណោមយុវជនជំនាន់ថ្មី ព្រមអ្នកទាំងអ្នកគាំទ្រវិស័យចម្រៀងអឺរ៉ុប ហើយបច្ចុប្បន្នស្ទីល៍នោះត្រូវបានយុវវ័យជំនាន់ថ្មី និងអ្នកគាំទ្រខេប៉ុបពេញនិយមខ្លាំង៕ បរិយាយពី Y2K របៀបស្លៀកពាក់ដូចយុវវ័យឆ្នាំ ២០០០ សំពត់ខ្លី អាចខើចចេញផ្សិត ហើយការផាត់មុខមានពណ៌ដិតៗ ជាដើម។ ខាងក្រោមជា style Y2K របស់ Kon Ant ក្នុងបទ «អាមុំបងអើយ»៖




























Account
Security
Favourite Content