មុននេះបន្តិច មានវីដេអូមួយត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក នោះគឺជាឃ្លីបវីដេអូដែល នាថការីរបាំបុរាណ សុគា គីមលាង ហៅ Kon Ant កំពុងពត់ពែនខ្លួនរាំរបាំបុរាណខ្មែរ ក្នុងឈុតអប្សរាអង្គរកម្ពុជា នៅលើភ្នំទឹកកកប្រទេសនូវែលហ្សេឡង់។
យោងតាមការបង្ហោះរបស់តារាស្រីរូបស្រស់ Kon Ant នេះគឺជាលើកទី១របស់នាងដែលគ្រងឈុតអប្សរាអង្គរខ្មែរហើយរាំនៅលើភ្នំទឹកកកប្រទេសនូវែលហ្សេឡង់។ ភ្ជាប់ជាមួយវីដេអូនោះ Kon Ant បានបង្ហាញអារម្មណ៍មោទនភាព និងបានរៀបរាប់ឡើងថា «ពូជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ ល្អសែនអស្ចារ្យ ល្បីសព្វលោកា សកលស្ញប់ស្ញែងពួកយេីង ពិតជាមានមោទនភាព ខ្លាំងណាស់ ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា មករាំនៅលេី ភ្នំទឹកកក នៃប្រទេស New Zealand ដែលជាលេីកទី១ របស់ពួកយេីង ខ្ញុំ ។ we are proud to be Cambodia»។


ក្រោយបានឃើញឃ្លីបវីដេអូខ្លីនេះ បុគ្គលល្បីៗ រួមទាំងសិល្បករ-សិល្បការនីខ្មែរល្បីៗ និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាចូលទៅ Comment សរសើរ និងបង្ហាញអារម្មណ៍មោទនភាព ហើយកោតស្ងប់ស្ងែងចំពោះ Kon Ant ដែលនាងហ៊ានលះបង់ធ្វើរឿងបែបនេះ ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។
ក្នុងវីដេអូរយៈពេល 1:30 វិនាទី Kon Ant បានបង្ហាញក្បាច់រាំដ៏រស់រវើកស័ក្តិសមជានាថការីរបាំបុរាណខ្មែរ ហើយខ្លួននាងផ្ទាល់ពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចអប្សរាក្នុងផ្ទាំំងគំនូរឈររាំនៅពីមុខភ្នំទឹកកក មើលទៅពិតជាអស្ចារ្យមែន៕




























Account
Security
Favourite Content