King Chi និងភរិយាមើលថែគ្នាទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏មិនចោលគ្នា

ភក្ដី​ស្នេហ៍​តារា​ចម្រៀង​រ៉េប King Chi និង​ភរិយា​កំពុង​ធ្វើ​ឱ្យ​មហាជន​រំជួល​ចិត្ត​ក្រោយ​បាន​ឃើញ​រូប​ភាព​ដែល​អ្នក​ទាំង​ពីរ​មើល​ថែ​ទាំ​គ្នា​ទៅ​វិញ​ទៅ​មក​ទោះ​បី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដ៏​លំបាក​ក៏​មិន​បោះបង់​គ្នា​ចោល​ដែរ។

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​កន្លង​មក​លោក King Chi បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​ក្នុង​ខេត្ត​បាត់ដំបង​ ដើម្បី​យក​លុយ​មក​ព្យាបាល​ភរិយា​ដែល​មាន​បញ្ហា​ខូច​ក្រលៀន ដោយ​តម្រូវ​ការ​លាង​ឈាម​ជា​ប្រចាំ។ ពិត​ណាស់ ​ជីវិត​ដែល​ធ្លាប់​តែ​រីករាយ​បែរ​ត្រូវ​ជំងឺ​កាច​សាហាវ​មក​យាយី​បាន​ធ្វើ​ឱ្យ​ភរិយា​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​រូប​នេះ​ទទួល​យក​ស្ទើរ​ពុំ​បាន ​ប៉ុន្តែ​ក្រោយ​ការ​លើក​ទឹក​ចិត្ត​និង​មើល​ថែ​យ៉ាង​ដិតដល់​ពី​ស្វាមី​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​ក៏​ដូច​ជា​ផ្លូវ​ចិត្ត​របស់​អ្នក​នាង​បាន​ធូរ​ស្រាល​និង​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។

ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក​ក៏​ដោយ King Chi ពុំ​ដែល​ត្អូញត្អែរ​ឬ​បោះបង់​គ្រួសារ​​នោះ​ឡើយ ​ផ្ទុយ​ទៅ​វិញ​លោក​បាន​បំពេញ​តួនាទី​ជា​ឪពុក ​និង​ស្វាមី​ដោយ​ត្រូវ​ច្រៀង​ដើម្បី​រក​ប្រាក់​មក​ព្យាបាល​ជំងឺ​របស់​ប្រពន្ធ​ថែម​ទាំង​ត្រូវ​មើល​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​ថែម​ទៀត​ផង។

ចំណែក​ឯ​ភរិយា​របស់​តារា​រ៉េប​រូប​នេះ​ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ក៏​ដូចជា​ការ​មើល​ថែ​ផ្លូវ​ចិត្ត​បាន​យ៉ាង​ល្អ​ពី​សំណាក់​ស្វាមី ​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​របស់​អ្នក​នាង​បាន​ធូរ​ស្រាល​ច្រើន​ជាង​មុន​ហើយ​ឥឡូវ​នេះ​អ្នក​នាង​ក៏បន្ត​ជួយ​សម្រាល​ការងារ​របស់​ស្វាមី​បាន​ដដែល។

តួ​យ៉ាង​ដូច​ពេល​ថ្មីៗ​នេះ King Chi បាន​បង្ហោះ​រូបភាព​ដែល​ប្រពន្ធ​របស់​លោក​ជួយ Make up ឱ្យ​លោក​ដើម្បី​ឡើង​ច្រៀង​ដោយ​ពោល​ឡើង​ថា៖ «យប់​ឡើង​ធ្វើ​ជំនួយ​ការ​ប្ដី ថ្ងៃ​ឡើង​លាង​ឈាម​ធម្មតា រឹង​មាំ​ណាស់​ប្រពន្ធ​សម្លាញ់​ចិត្ត​បង» ក្រោយ​មក​ភរិយា​របស់​គាត់​ក៏​បាន​ស៊ែរ​បន្ត​ដោយ​និយាយ​ថា៖ «យប់​អូន​ទៅ​អង្គុយ​ចាំ​មើល​បង​ឡើង​ច្រៀង​ ៣​ម៉ោង​ស្អែក​ឡើង​បង​មក​ចាំ​អូន​នៅ​ពេទ្យ​លាង​ឈាម ​៤​ម៉ោង​ជីវិត​យើង​ជូរ​ចត់​ពេក​ហើយ ប្ដី​ឡើង​ច្រៀង​ដើម្បី​យក​លុយ​ឱ្យ​ប្រពន្ធ​លាង​ឈាម»៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/manolen.kheng/videos/1011907784361670

រូបភាព៖King Chi



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *