ជ្រកក្រោមផលិតកម្ម សាស្ត្រាហ្វីម ជាច្រើនឆ្នាំពេលនេះ អេនណា រិតា សម្រេចបញ្ចប់កុងត្រាធ្វើជាសិល្បករឯករាជ្យ ថែមទាំងពោលយ៉ាងត្រជាក់ល្ហឹមទៅកាន់ម្ចាស់ផលិតកម្មមួយនេះទៀតផង។

តារាចម្រៀងស្រករក្រោយ អេនណា រិតា ដែលភាគច្រើនត្រូវបានមហាជនស្គាល់ថាជាម្ចាស់បទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» បានសម្រេចចាកចេញពីទ្រនំដែលធ្លាប់ជ្រកកោនដោយបានបញ្ចប់កុងត្រាការងារកាលពីម្សិលមិញនេះ។ ជាមួយគ្នានេះតារាចម្រៀងស្រីវ័យក្មេងរូបនេះបានសម្រេចបន្តដំណើរលើវិថីសិល្បៈដោយខ្លួនឯងពោលគឺ សិល្បករឯករាជ្យ។ ក្នុងដំណើរនៃការចាកចេញនាពេលនេះ អេនណា រិតា បានបង្ហាញការដឹងគុណទៅកាន់លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកានៃផលិតកម្ម សាស្ត្រាហ្វីម ដែលកន្លងមកតែងជួយជ្រោមជ្រែង បង្ហាត់បង្រៀន ព្រមទាំងផ្ដល់ជម្រកការងារសិល្បៈដល់ខ្លួនរយៈពេលច្រើនឆ្នាំមកនេះ។
ជាមួយគ្នានេះដែរ អេនណា រិតា បានសរសេរបន្ថែមលើសំណេររបស់ខ្លួនយ៉ាងមានអត្ថន័យថា៖ «មានថ្ងៃនេះដោយសារម្សិលមិញ» ដែលហាក់សំដៅពីការខិតខំកន្លងមករបស់នាងទាំងនៅក្នុងជីវិតរស់នៅនិងការងារ។




អេនណា រិតា ជាតារាចម្រៀងស្រករក្រោយពិតមែនតែស្រស់ស្រីរូបនេះមានឥទ្ធិពលមិនធម្មតានោះទេជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ជាក់ស្ដែងរាល់គ្រប់បទចម្រៀងរបស់នាងតែងទទួលបានការគាំទ្រមិនដាច់ពីសំណាក់យុវវ័យសម័យថ្មីជាពិសេសបទ «អ្នកក្រោយច្បាស់លាស់» និងបទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក»៕
រូបភាព៖Ena Rita























Account
Security
Favourite Content