ព្រឹត្ដិការណ៍កីឡាធំលំដាប់ពិភពលោក គឺកីឡាអូឡាំពិច កីឡាចម្រុះលើកទី ៣៣ បានចាប់ផ្ដើមកាលពីល្ងាចថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ នៅកណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង។ អត្ដពលិកច្រើនជាង ១ ម៉ឺននាក់ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងព្រឹត្ដិការណ៍កីឡាដ៏ធំមួយនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អត្ដពលិកមកពីប្រទេសនានាជុំវិញពិភពលោក បានចូលប្រកួតក្នុងវិញ្ញាសារកីឡាជាច្រើន និងបានឈ្នះមេដាយ ជាហូរហែ។ ទេពកោសល្យ និងភាពលេច ក៏បានធ្វើឲ្យអត្ដពលិកជាច្រើនផងដែរ បានក្លាយជាទីចាប់អារម្មណ៍ និងប្រធានបទត្រូវបានគេលើកឡើងយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ ក្នុងចំណោមនោះ អត្ដពលិកស្រី Kim YeJi ដែលមកពីប្រទេសកូរ៉េខាងត្បូង ផ្នែកបាញ់កាំភ្លើងនារី ចម្ងាយ ១០ ម៉ែត្រ(Women’s 10m Pistol) បានក្លាយជាទីចាប់អារម្មណ៍ខ្លាំង ដោយនាងត្រូវបានមហាជាច្រើន លើកយកនិយាយលើបណ្ដាញសង្គម។




ក្រៅពីមានទេពកោសល្យក្នុងការបាញ់កាំភ្លើង អ្វីដែលធ្វើឲ្យអត្ដពលិកវ័យ ៣១ ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ការបាញ់កាំភ្លើងដោយប្រើប្រាស់ដៃមួយចំហៀង ជាមួយទឹកមុខដ៏មាំស្មើ។ រូបភាពរបស់នាងត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងត្រូវបានគេប្រៀបប្រដូចតួអង្គបាញ់កាំភ្លើងក្នុងភាពយន្ដជាច្រើន។ មតិជាច្រើនបានលើកឡើងថា នាងមើលទៅពិតជាឡូយខ្លាំង ថែមទាំងសង្ហាខ្លាំងទៀតផង។ ក្រៅពីមានអាជីពជាអ្នកបាញ់កាំភ្លើង នាងអាចក្លាយជាតួសម្ដែងផងដែរ។




គួរបញ្ជាក់ថា រូបនាងបានឈ្នះមេដាយ ប្រាក់ សម្រាប់ព្រឹត្ដិការណ៍កីឡាអូឡាំពិក ផ្នែកបាញ់កាំភ្លើងនារី ចម្ងាយ ១០ ម៉ែត្រ(Women’s 10m Pistol) ខណៈនាងនឹងត្រឡប់មកប្រកួតម្ដងទៀតក្នុងវិញ្ញាសារ ផ្នែកបាញ់កាំភ្លើងនារី ចម្ងាយ ២៥ ម៉ែត្រ(Women’s 25m Pistol)៕

























Account
Security
Favourite Content