ភរិយារបស់តារាចម្រៀងប្រុស Rain គឺតារាស្រី Kim TaeHee ជាតារាស្រីម្នាក់លេចធ្លោក្នុងវិថីសិល្បៈកូរ៉េ។ ភាពលេចធ្លោររបស់នាងមួយផ្នែកបានមកពីការសម្ដែងសមឥតខ្ចោះ រីឯមួយផ្នែកទៀតគឺសម្រស់ដ៏ស្រស់ស្អាត និងក្មេងជាងវ័យរបស់នាង។ ស្របពេលជាមួយគ្នាដែរ មហាជនជឿថារូបនាងប្រហែលជាប្រើប្រាស់គ្រឿងសម្អាងថ្លៃៗ ទើបមានសម្រសស្រស់ស្អាតបែបនេះ តែយ៉ាងណាមិញរូបនាងបានទម្លាយថា នាងធ្វើតែតាមទម្លាប់សាមញ្ញាប៉ុណ្ណោះក៏អាចស្រស់ស្អាតក្មេងជាងវ័យបាន។


១.យកចិត្តទុកដាក់ចំពោះស្បែក
ជាទូទៅ នាងតែងតែទឹកឱ្យបានគ្រប់គ្រាន់ និងផឹកតែបៃតងក្ដៅៗ ដើម្បីឱ្យរូបនាងមានសុខភាពល្អ។ ជាពិសេសនាងក៏ឧស្សាហ៍ផឹកទឹកការ៉ុតដើម្បីឱ្យស្បែកស្អាតផងដែរ។
២.ការហាត់ប្រាណ
វាជារឿងទូទៅដែលមនុស្សចង់បានរាងស្អាត និងសុខភាពល្អចាំបាច់ត្រូវធ្វើ។ បើទោះបីជារវល់យ៉ាងណានាងមិនភ្លេចហាត់ប្រាណទេ បើជាមិនបានហាត់ប្រាណក៏នាងដើរទៅមកឱ្យមានចលនា។


៣.ព្យាយាមគិតវិជ្ជមាន
នាងលើកឡើងថា មនុស្សណាក៏ចេះកើតទុក្ខ និងមានពេលដែលមិនសប្បាយរីករាយ ប៉ុន្ដែបើបណ្ដែតបណ្ដោយខ្លួនឱ្យទោរទន់ទៅតាមចិត្តវាមិនល្អសម្រាប់អ្នកឡើយ។ ត្រូវព្យាយាមគិតអ្វីដែលល្អ និងត្រូវមានគោលដៅថាខ្លួនចង់ធ្វើអ្វី ដូច្នេះអ្នកនឹងសប្បាយរីករាយក្នុងការធ្វើវាបើទោះជាជួបទុក្ខលំបាកច្រើនក៏ដោយ។ នៅពេលដែលចិត្តអ្នកស្រស់ស្រាយច្រើន រូបសម្រស់របស់អ្នកក៏ស្រស់ស្អាតទៅតាមនោះដូចគ្នា៕

























Account
Security
Favourite Content