ហេតុអ្វីបានជាការប្រើប្រាស់ឡេលាយលាបឱ្យស្បែក ស លឿនអាចធ្វើឱ្យស្បែកឡើងសង្វារ?

យោងតាមគេហទំព័រ Washington Post ស្បែករបស់មនុស្សយើងនឹងជម្រុះកោសិកាចាស់ចេញដោយខ្លួនក្នុងរយៈពេលពី ២១ ទៅ ២៨ ថ្ងៃម្ដង បន្ទាប់មកវាក៏នឹងបង្កើតកោសិកាឡើងមកវិញដោយខ្លួនឯងដែរ។ ប៉ុន្តែដើម្បីចង់ឱ្យស្បែក ស លឿនតាមចិត្តចង់បាន មនុស្សភាគច្រើនបានជ្រើសរើសយកវិធីផ្សេងៗគ្នាមកអនុវត្តដូចជាខាត់ស្បែក បកស្បែក ចាក់ថ្នាំ ឬព្យួរសេរ៉ូមឱ្យ ស ជាដើម។

ក្នុងចំណោមនោះក៏មានវិធីមួយទៀតដែលកំពុងពេញនិយមបំផុតគឺការប្រើប្រាស់ឡេលាយ។ ជាក់ស្ដែងក៏មានឡេលាយមួយចំនួនត្រូវបានផលិតឡើងដោយគ្មានរូបមន្តច្បាស់លាស់ ឬក្បួនខ្នាតត្រឹមត្រូវនោះទេ មានន័យថាគ្រាន់តែចាំដៃធ្វើតាមតៗគ្នាប៉ុណ្ណោះ។ ហើយផលិតផលឡេលាយទាំងនោះត្រូវបានគេយកមកដាក់តាំងលក់លើទីផ្សារយ៉ាងធំទូលាយផងដែរ។

យោងតាមប្រសាសន៍វេជ្ជបណ្ឌិតជំនាញផ្នែកសើស្បែកជាច្រើនបានបង្ហាញថាគ្រឿងផ្សំដែលគេយកមកលាយមកបញ្ចូលគ្នាគឺសុទ្ធតែមានផ្ទុកទៅដោយសារជាតិអាស៊ីតខ្លាំង និងសារធាតុគីមីខ្លាំងមានដូចជាម្សៅបូរ៉ាក់បូករួមជាមួយថ្នាំពេទ្យផ្សេងៗប្រើសម្រាប់ព្យាបាលរមាស់។

ជាឧទាហរណ៍ នៅពេលប្រើប្រាស់ទៅលើស្បែក វាអាចធ្វើឱ្យស្បែក ស ពិតមែន ប៉ុន្តែវាចូលទៅកាត់ស្បែកឱ្យចាប់ផ្ដើមស្ដើង ហើយរន្ធញើសនឹងចាប់ផ្ដើមខ្ជឹបមិនអាចបញ្ចេញញើស ឬជាតិខ្លាញ់ដែលយើងច្រើនយល់ច្រលំថាស្បែកសម៉ត់។  

លើសពីនេះ បូករួមជាមួយសារធាតុគីមីផ្សេងៗ និងសារធាតុសេ្តរ៉យទៀតនោះ វានឹងកាន់តែធ្វើស្បែកឆាប់ ស ស្អាតក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប្រសិនបើយើងឈប់ប្រើ ឬប្រើយូរ ចំពោះស្បែកមុខអាចនឹងមានបញ្ហាឡើងជាំ ឡើងសរសៃក្រហម ឬរលាកស្បែកជាដើម។

ប៉ុន្តែសម្រាប់ដងខ្លួនវិញ វានឹងធ្វើឱ្យបែកចេញជាសង្វារតែម្ដង ហើយក៏ពិបាកក្នុងការព្យាបាលដែរ ឬត្រូវប្រើរយៈពេលយូរមែនទែនទម្រាំស្បែកអាចវិលមកប្រសើរវិញ។ មិនតែប៉ុណ្ណោះ សារធាតុគីមីដែលនៅក្នុងឡេលាយទាំងនោះនឹងជ្រាបចូលសរសៃឈាមដោយមិនដឹងខ្លួនដែលបណ្ដាលឱ្យទៅជាមានបញ្ហាតម្រងនោម លើសឈាម និងជំងឺផ្សេងៗនឹកស្មានមិនដល់ទៀតជាដើម។

ដូច្នេះមុនសម្រេចចិត្តដាក់ជំនឿទៅលើផលិតផលណាមួយ សូមប្រិយមិត្តពិនិត្យមើលឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងខាតបង់ទាំងសុខភាព ថវិកា និងពេលវេលាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​