តុលាការរឹបអូសទ្រព្យសម្បត្តិ Kim Soo Hyun ២.២លានដុល្លារ ក្រោយលោកទើបតែរឹបអូសទ្រព្យសម្បត្តិពីម្ចាស់យូធូប Hoverlab បានមួយថ្ងៃ

នៅថ្ងៃទី១២ ខែមិថុនានេះ លោក Bang Sung Hoon តំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា តុលាការពិតជាបានរឹបអូសអាផាតមិនតម្លៃ ៣ពាន់លានវ៉ុន ឬ ២.២លានដុល្លារអាមេរិករបស់តារាសម្ដែងរូបនេះមែន តាមការស្នើសុំរបស់ក្រុមហ៊ុនឧបករណ៍​​ថែរក្សាសម្ផស្ស CLASSYS។ យ៉ាងណាមិញ លោកយល់ថា វាជារឿងអយុត្តិធម៌។

យោងតាមការចុះផ្សាយរបស់ Maeil Business Newspaper ក្រោយពី Kim Soo Hyun ផ្ទុះរឿងអាស្រូវ ក្រុមហ៊ុនឧបករណ៍​​ថែរក្សាសម្ផស្ស CLASSYS បានសម្រេចបញ្ចប់កិច្ចសន្យាជាតំណាងផលិតផលជាមួយនឹងតារាប្រុសវ័យ ៣៧ឆ្នាំ និងដាក់សំណើទៅតុលាការកាលពីដើមខែឧសភា ដើម្បីរឹបអូសអាផាតមិន ១ ក្នុងចំណោម ៣ នៅឯអាគារ Galleria Forêt សម្រាប់សំណងនៃការខូចខាត។

លោក Bang Sung Hoon តំណាងផ្លូវច្បាប់របស់តួឯកប្រុសរូបនេះបានលើកឡើងថា៖ “ការរឹបអូសនេះគឺជារឿងអយុត្តិធម៌។ Kim Soo Hyun គឺជាជនរងគ្រោះ ដោយសារតែ Hoverlab។ ដូច្នេះ ទោសនេះគួរតែធ្លាក់ទៅលើអ្នកខុសពិតប្រាកដ តែនេះ Kim Soo Hyun បែរក្លាយជាអ្នកត្រូវគេរិះគន់ ព្រោះតែមិនបានធ្វើតាមកិច្ចសន្យា ទាំងដែលគាត់ជាជនរងគ្រោះម្នាក់”។

អ្នកជំនាញផ្លូវច្បាប់រូបនេះបានរៀបរាប់បន្តទៀតថា ខ្លួនទទួលស្គាល់ថា ការដែលក្រុមហ៊ុនមិនអាចយកពាណិជ្ជកម្មដែលក្រុមហ៊ុនបានបង់លុយឱ្យ Kim Soo Hyun ថតនេះទៅផ្សាយក៏ពិតមែន ក៏ប៉ុន្តែកំហុសនេះមិនមែនកើតឡើងដោសារតារាប្រុសឡើយ តែដោយសារតែគណនីយូធូប Hoverlab ដែលជាអ្នកបង្ករឱ្យមានការយល់ច្រឡំនេះ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅ តុលាការទើបតែយល់ស្របទៅតាមសំណើរបស់ទីភ្នាក់ងារ Kim Soo Hyun ក្នុងការបង្កកទ្រព្យសម្បត្តិតម្លៃ ២.៩ លានដុល្លារអាមេរិករបស់លោក Kim Se Eui ជាបណ្ដោះអាសន្ន ក្រោយប្រធានគណនីយូធូប HoverLab រូបនេះបានប្រើប្រាស់ AI បង្កើតសំឡេង Kim Sae Ron និងរៀបចំរូបថត ធ្វើឱ្យផ្ទុះរឿងអាស្រូវនៃទំនាក់ទំនងស្នេហារបស់តារាទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *