ធ្វេសប្រហែសបន្ដិច! អាល់ប៊ុមជាង ៨ ម៉ឺនបន្ទះសម្រាប់បទថ្មីរបស់ Kim JaeJoong ត្រូវខូច ធ្វើឡើងវិញម្ដងទៀត

តារាចម្រៀងខេប៉ុបល្បីឈ្មោះ Kim JaeJoong បានបង្ហាញពីអារម្មណ៍សោកស្ដាយ ក្រោយការធ្វេសប្រហែលរបស់លោកធ្វើឲ្យអាល់ប៊ុមចម្រៀងច្រើនជាង ៨ ម៉ឹនបន្ទះ ត្រូវធ្វើឡើងវិញទាំងអស់។

ថ្មីៗ នេះ តារាប្រុស Kim JaeJoong បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ KBS គឺ “Park MyungSoo’s Radio Show”។ លោកបានទម្លាយពីរឿងសោកស្ដាយមួយ កំលុងពេលលោករៀបចំអាល់ប៊ុមចម្រៀងថ្មី “Flower Garden” របស់ខ្លួនសម្រាប់អ្នកគាំទ្រ។

តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ បានទម្លាយឲ្យដឹងថា៖ មុនថ្ងៃបញ្ចេញអាល់ប៊ុមថ្មីចំនួន ២ ថ្ងៃ លោកបានស្វែងរកឃើញកំហុសបច្ចេកទេសមួយគឺ ការសរសេរអក្សរខុស ក្នុងប៉ារូលចម្រៀង។ ហេតុផលមួយនេះ ធ្វើឲ្យអាល់ប៊ុមរបស់លោកជាង ៨ ម៉ឺនបន្ទះត្រូវចម្លងសាជាថ្មីទាំងអស់។

លោកបានបន្ដថា៖ លោកមិនបានបន្ទោស ឬខឹងនរណាទេ ព្រោះវាជាកំហុសរបស់លោកផ្ទាល់។ នៅពេលដែលលោកបានដឹងពីកំហុសមួយនេះ វាបានធ្វើឲ្យលោកដេកលែងលក់ពេញមួយយប់តែម្ដង។ វាជារឿងគួរឲ្យខ្មាសអៀនមួយ ដែលលោកខ្វះភាពប្រុងប្រយ័ត្ន លោកពិតជាចង់ធ្វើវាឲ្យបានល្អខ្លាំង ការត្រឡប់មកវិញលើកនេះ។

លោកបានបន្ដថា៖ កំហុសមួយនេះ ប្រសិនបើលោកមិនខ្វាយខ្វល់ លោកអាចគ្រាន់តែឲ្យក្រុមការងារបន្ថែមរូបស្ទីកគឺ ពីលើរួចរាល់ហើយ។ ដោយសារ ក្រុមហ៊ុនជាច្រើនបានធ្វើបែបនេះ នៅពេលមានកំហុសបន្តិចបន្ដួចលើអាល់ប៊ុម។ តែវាជាអាល់ប៊ុមសម្រាប់ខួបគម្រប់ ២០ ឆ្នាំ​នៃការចេញច្រៀងរបស់លោក។ លោកចង់ឲ្យវាក្លាយជាកាដូពិសេសមួយសម្រាប់អ្នកគាំទ្រ ដូច្នេះលោកមិនអាចយកអាល់ប៊ុមដែលមានបញ្ហាទៅឲ្យអ្នកគាំទ្រឡើយ។

គួរបញ្ជាក់ថា ២០២៤ ជាឆ្នាំដែលតារាប្រុស Kim JaeJoong បានបង្ហាញមុខជាផ្លូវការជាតារាចម្រៀងខេប៉ុប។ សម្រាប់គម្រប់ខួប ២០ ឆ្នាំនេះ លោកបានរៀបចំកាដូពិសេសជូនអ្នកគាំទ្រគឺការបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា “Flower Garden”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ