តួប្រុសរឿង F4 កូរ៉េ លែងសូវខ្វល់ពីអាជីពសិល្បៈ ទៅធ្វើដំណាំនៅឯជនបទវិញ

ថ្មីៗ នេះ តារាសម្ដែងប្រុស Kim Hyun Joong ឬមហាជនជាច្រើនស្គាល់លោកតាមរយៈរឿង F4 របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាហិរញ្ញវត្ថុ ស្របពេលដែលគ្មានការងារសិល្បៈធ្វើ ជាហេតុបណ្ដាលឲ្យលោកត្រូវបង្ខំចិត្ដទៅធ្វើស្រែចំការនៅឯជនបទវិញ។

ជាការឆ្លើយតបពីតារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ បានឲ្យដឹងថា វាមិនមែនជារឿងពិតដូចគ្រប់គ្នាគិតឡើយ។ មួយរយៈចុងក្រោយ លោកគ្រាន់តែបង្កើតប្រភេទវីដេអូ កម្សាន្ដបែបធម្មជាតិនៅជនបទ។ លោកហាក់មានចំណាប់អារម្មណ៍ក្នុងការដាំដំណាំផ្សេងៗ យ៉ាងខ្លាំង។ វាជាការងារលំបាកហត់នឿយមួយ តែសម្រាប់លោកវាពិតជាគួរឲ្យចាប់អារម្មណ៍ និងសប្បាយរីករាយខ្លាំង។

លោកបានលើកឡើងទៀតថា៖ រដូវផ្ការីកឆ្នាំនេះ ពិតជាមានរយៈពេលយូរជាងរាល់ដង ខែ មិថុនា ក៏ហាក់មានអាកាសធាតុក្ដៅជាងរាល់ដង។ ខ្ញុំកំពុងដាំដំណាំពោត ប្រសិនបើទទួលផលបានល្អ ខ្ញុំនឹងចែកចាយទៅឲ្យអ្នក។ ជាមួយគ្នាដែរ ដីដែលលោកដាំដំណាំត្រូវបានបញ្ជាក់ថា ជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ និងមានតម្លៃប្រមាណជិត ១៥ ម៉ឺនដុល្លារអាមេរិក ខណៈលោកបានចំណាយពេលយ៉ាងច្រើននៅឯដីចម្ការរបស់លោក។

តារាប្រុស Kim Hyun Joong ចាប់ផ្ដើមទទួលបានភាពល្បីល្បាញខ្លាំងក្នុងឆ្នាំ ២០០៩ ក្រោយបង្ហាញខ្លួនក្នុងរឿង F4 ឬ Boy Over Flower។ ប្រជាប្រិយភាពរបស់លោកក៏កើនឡើងជាហូរហែរ រហូតដល់ឆ្នាំ ២០១៧  លោកបានចាប់ផ្ដើមធ្លាក់ខ្លួនចូលក្នុងរឿងអាស្រូវជាបន្ដបន្ទាប់ ដូចជាការផឹកស្រវឹងនៅពេលបើកបរ ហើយក្រោយមកក៏ជាប់ចោទរឿងវាយធ្វើបាបអតីតមិត្ដស្រីក្នុងឆ្នាំ ២០១៨ ធ្វើឱ្យអាជីពសិល្បៈរបស់លោកស្ទើរតែរលាយអស់។ រហូតដល់ឆ្នាំ ២០២២ ទើបលោកទទួលបានយុត្ដិធម៌មកវិញ និងត្រូវបានគេរកឃើញលោកស្អាតស្អំមិនបានធ្វើរឿងអស់នោះទេ ព្រមទាំងទទួលបានសំណងប្រមាណជិត ៨ ម៉ឺនដុល្លារអាមេរិកពីអតីតមិត្ដស្រី។ ក្នុងឆ្នាំដដែលលោកក៏បានប្រកាសរៀបការជាមួយមិត្ដស្រីក្រៅសិល្បៈ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់