ក្រោយក្លាយជាបេក្ខភាពតំណាងប្រទេស ខន សុវណ្ណសូនីតា ទទួលបានឱកាសការងារជា BAផលិតផលក្នុងស្រុក

ខន សុវណ្ណសូនីតា ​ត្រូវ​បាន​ជ្រើស​រើស​ក្លាយ​ជា​បេក្ខភាព​តំណាង​ប្រទេស​ក្នុង​កម្មវិធី​ប្រកួត​ Miss Planet Cambodia 2024 ទោះ​មិន​ទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត ​ប៉ុន្តែ​បេក្ខភាព​ដែល​បាន​លើក​មុខ​មាត់​ជាតិ​រូប​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​មោទកភាព​លើ​រូប​នាង​ជា​ខ្លាំង​។​

ដោយ​ឡែក​ នា​ពេល​ថ្មី​ៗ កន្លងទៅនេះ​ បវរ​កញ្ញា​ភព​ផែន​ដី​កម្ពុជា ខន សុវណ្ណសូនីតា ​ត្រូវ​បាន​ក្រុម​ហ៊ុន​រួយអ៊ិនហ្វីនីធីវ ​ប្រកាស​ជា​ផ្លូវ​ការ​ក្លាយ​ជា​ទូត​សុឆន្ទៈ​តំណាង​ផលិតផល​របស់​​ពួក​គេ​​។​ ពិត​ណាស់​ គ្រាន់​ទទួល​បាន​ការងារ​ជា ​BA​ តំណាងឱ្យ​ផលិតផល​ក្នុង​ស្រុក​មួយនេះ​ភ្លាម​បវរ​កញ្ញា​រូប​ស្រស់ ​សុវណ្ណ​សូនីតា ​បាន​បង្ហាញ​ក្ដី​រំភើប​ និង​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បំពេញ​ការងារ​មួយ​នេះ​ឱ្យ​បាន​ល្អ​។​

បច្ចុប្បន្ន​ ខន សុវណ្ណសូនីតា មិន​ត្រឹម​មាន​ងារ​ជា Miss Planet Cambodia 2024 តែ​កញ្ញា​ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​ក្នុងស្រុកជា​ច្រើន តាមរយៈការសម្ដែងនៅក្នុងភាពយន្ត​ជីវិតរបស់ផលិតកម្ម​សាស្ត្រា​ហ្វៀម​ ក៏ដូចជារឿងភាគជាច្រើនទៀត មិន​តែ​ប៉ុណ្ណោះ​បវរ​កញ្ញា​រូប​ស្រស់​ម្នាក់​នេះ​ក៏​ធ្លាប់​បាន​ដើរ​តួ​សម្ដែង​នៅ​ក្នុង​រឿង ​«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»​ ផង​ដែរ​។​​

ខន សុវណ្ណសូនីតា បាន​កំពុង​វិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ទាំង​នៅ​ក្នុង​វិស័យ​សម្ដែង​ ក៏​ដូច​ជា​វិស័យ​បវរ​កញ្ញា​ មិន​តែ​ប៉ុណ្ណោះ​​នាង​បាន​ឆក់​យក​បេះដូង​មហាជន​ជាច្រើន ថែមទាំងត្រូវ​បានមហាជនឱ្យឈ្មោះ​ថា​ជា វីរនារី​សង្គ្រោះ​មុខ​មាត់​ប្រទេស​ជាតិ​ក្នុង​វិស័យ​បវរកញ្ញា​ទៀត​ផង​៕​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *