អ្នកសិល្បៈប៉ុន្មានរូបនេះ មានឈាមជ័រជាកូនកាត់អឺរ៉ុប និងអាស៊ី

ក្នុង​ចង្កោម​សិល្បៈ​សព្វ​ថ្ងៃ​នេះ មាន​សិល្បករ​ខ្មែរ​ជាច្រើន​មាន​សែស្រឡាយ ជា​កូនកាត់​បរទេស ដោយ​ខ្លះ​មាន​ម្ដាយ ហើយ​ខ្លះ​ទៀត​មាន​ឪពុក​ជា​ជនជាតិ​បរទេស។ សិល្បករ​សញ្ជាតិ​ខ្មែរ-បរទេស​ទាំង​នេះ​មាន​សម្រស់​ស្រស់​ផូរផង់​ផ្សេង​ៗ​គ្នា​ទៅ​តាម​សញ្ជាតិ​របស់​ឪពុក​ម្ដាយ​ពួកគេ ហើយ​ចំណែក​ទេពកោសល្យ​សិល្បៈ​ពួកគេ​វិញ​ក៏​ខ្លាំង​មិន​ធម្មតា​ដូចគ្នា ដែល​អាច​ឱ្យ​តារា​ទាំង​នោះ​ក្រសោប​បាន​ភាព​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស។

ទាំង​នេះ​ជា​សិល្បករ​ខ្មែរ​ដែល​មាន​សែស្រឡាយ កូន​កាត់​ ២ ទៅ ៣ សាសន៍ ដែល​កំពុង​លេចធ្លោ​លើ​វិស័យ​សិល្បៈ​ទាំង​នៅ​ក្នុង​វិស័យ​ចម្រៀង សម្ដែង និង​វិស័យ​ម៉ូដែល​ជាដើម។

១. ស៊ីន យូប៊ីន និង ស៊ីន ជេននី៖ បងប្អូន​បង្កើត ២ នាក់​នេះ ត្រូវ​គេ​ដឹង​ថា​ជា​កូន​កាត់​ខ្មែរ-ថៃ ដែល​​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ថៃ។ បច្ចុប្បន្ន​ស្រី​ស្អាត យូប៊ីន មាន​អាជីព​ជា​តារា​សម្ដែង និង​ជា​អ្នក​ជំនួញ​ស្រី ចំណែក ជេននី ដែល​ជា​ប្អូន ទើប​តែ​បោះ​ជំហាន​ចូល​សិល្បៈ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​មាន​គេ​ស្គាល់​ច្រើន​គួរសម​តាមរយៈ​ការ​សម្ដែង MV ចម្រៀង និង​ត្រៀម​​បញ្ចេញ​ស្នាដៃ​ភាពយន្ត​លើក​ដំបូង​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ឆាប់​ៗ​នេះ។

២. កញ្ញា ណា សាឌី៖ សាឌី ក៏​មិន​ខុស​ពី យូប៊ីន ប៉ុន្មាន​ដែរ ដោយ​នាង​ត្រូវ​គេ​ដឹង​ថា​ជា​កូន​កាត់​ខ្មែរ-ថៃ ប៉ុន្តែ​មិន​មាន​បញ្ជាក់​ថា​ឪពុក ឬ​ម្ដាយ​ជា​ជនជាតិ​ថៃ​នោះ​ទេ។ បច្ចុប្បន្ន សាឌី ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ធ្លាប់​លេច​មុខ​ក្នុង​ភាពយន្ត​ខ្មែរ​ជាច្រើន​កាល​ពេល​កន្លង​ទៅ។

. កញ្ញា ហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅ ម៉ៃយ៉ា៖ ពិត​ណាស់​ស្រី​ស្អាត ម៉ៃយ៉ា គឺជា​កូន​កាត់​ខ្មែរ-អាល្លឺម៉ង់ ដោយ ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់។ បច្ចុប្បន្ន ម៉ៃយ៉ា ជា​តារា​សម្ដែង និង​ជា​ពិធី​ការិនី ថែម​ជា​អ្នក​លក់​អនឡាញ​ម្នាក់​ផង​ដែរ។

៤. កញ្ញា Stella៖ ជា​តារា​ខ្មែរ​កាត់​ប៊ុលហ្គារី ដោយ​ម្ដាយ​ជា​ខ្មែរ ឪពុក​ជា​ជនជាតិ​ប៊ុលហ្គារី។ បច្ចុប្បន្ន Stella ជា​តារា​សម្ដែង​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព​ដែល​រមែង​លេច​មុខ​តាម​ភាពយន្ត MV ចម្រៀង ស៉្បតពាណិជ្ជកម្ម និង​ការ Review ផលិតផល​ជាដើម។

៥. កញ្ញា Melia Constantin៖ Melia ជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ ឪពុកជា​បារាំង។ បច្ចុប្បន្ន Melia មានអាជីពជាតារាបង្ហាញម៉ូដ ដែលរមែងបង្ហាញមុខតាមកម្មវិធីបង្ហាញម៉ូដធំៗលំដាប់ប្រទេស មិនតែប៉ុណ្ណោះស្រីស្រស់កូនកាត់បារាំងនេះត្រូវប៉ាន់ខ្លាំងលើការថតរូបបែប Fashion ថតប៉្រូម៉ូតផលិតផល ការ Review ផលិតផល និងការផលិតវីដេអូថ្មីៗប្លែកៗ។

៦. កញ្ញា ហង្ស ម៉ានីតា៖ ជយលាភីរងទី២ Miss Tourism Metropolitan 2016 រូបនេះមិនខុសពីកញ្ញា Melia ដែរ គឺនាងជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។ បច្ចុប្បន្ន ម៉ានីតា ជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ ហើយពេលនេះនាងកំពុងសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាថ្មី បន្ទាប់ពីនាងប្រកាសខ្លួនជាបេក្ខភាពប្រកួតកម្មវិធីសម្រស់លំដាប់ពិភពលោក Miss Universe Cambodia 2022។ វត្តមានរបស់ ហង្ស ម៉ានីតា ក្នុងកម្មវិធី Miss Universe Cambodia 2022 មិនត្រឹមហ្វេនៗក្នុងស្រុកមានការភ្ញាក់ផ្អើល ប៉ុន្តែល្បីដល់ប្រទេសជិតខាងដូចជា ថៃ វៀតណា ហ្វីលីពីន ថែមទៀតផង។

៧. អ្នកនាង ប៊ី រីយ៉ា៖ ប៊ី រីយ៉ា ជាកូនកាត់ខ្មែរ-ឥណ្ឌា ដោយ​ម្តាយ​ជាជនជាតិ​ខ្មែរ ឪពុក​ជាជន​ជាតិ​​ឥណ្ឌា។ បច្ចុប្បន្នអ្នកម៉ាក់កូនមួយរូបនេះមានអាជីពជាតារាសម្តែង និងមានមុខជំនួញក្រៅសិល្បៈផងដែរ។

៨. វណ្ណា វ​ត្តី៖ វត្តី ជាកូនកាត់ខ្មែរ-ឥណ្ឌា ដោយ​ម្តាយ​ជា​ជនជាតិ​ខ្មែរ ​ឪពុក​ជា​ជនជាតិ​ឥណ្ឌា​។ វណ្ណា វ​ត្តី មានអាជីពជាពិធីការិនី តារាសម្តែង និងតារាចម្រៀង ថែមទាំងមានមុខជំនួញក្រៅសិល្បៈទៀតផង។

៩. កញ្ញា យ៉ា សុផាន់ម៉ៃ (ឈ្មោះពិត ខាត់ យ៉ាឡាង)៖ សុផាន់ម៉ៃ ត្រូវគេដឹងថាជាកូនកាត់ខ្មែរ-ហ្វីលីពីន ដែលម្ដាយជាកូនកាត់ហ្វីលីពីន ឪពុកជាជនជាតិខ្មែរ។ បច្ចុប្បន្ន សុផាន់ម៉ៃ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ ដោយនាងក្តោបបានតំណែងតួឯកជាបន្តបន្ទាប់ ពិសេសគឺសាច់រឿងស្រលាញ់ភេទដូចគ្នា និងជាតួកុងត្រារបស់ Sastra Film។ 

១០. កញ្ញា Marianne Clais ​ (ឈ្មោះ​ជា​ភាសា​ខ្មែរ​ សោម៉ា)៖ សោម៉ា ជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។ សោម៉ា ធំធាត់លើទឹកដីកម្ពុជា ហើយបច្ចុប្បន្ននាងជាតារាសម្តែង និងជាតារាម៉ូដែលម្នាក់ដ៏មានប្រជាប្រិយភាព។

១១. កញ្ញា នែប ព្រំរិទ្ធិកា៖ រិទ្ធិកា ត្រូវគេដឹងថាជាកូនកាត់ខ្មែរ-ថៃ ដោយម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។ បច្ចុប្បន្ន ស្រីស្រស់សោភានេះ មានអាជីពជាតារាសម្តែង និងលេចធ្លោខ្លាំងតាមរយៈការថត MV ចម្រៀង។

១២. កញ្ញា មួកតា ម៉ាតថាណា៖ មួកតា ជាកូនកាត់ខ្មែរ-ឥណ្ឌា ដោយជីតាខាងម្តាយជាជនជាតិឥណ្ឌា។ បច្ចុប្បន្ន មួកតា ជាតារាសម្តែងម្នាក់មានប្រជាប្រិយភាពគួរសម និងលេចមុខសម្តែងតាម MV ចម្រៀងជាច្រើន ថែមទាំងមានជំនួញក្រៅសិល្បៈទៀតផង។

១៣. វណ្ណៈ បូរមី៖ មាន​ឪពុក​ឈាម​ជ័រ​ខ្មែរ-ឡាវ ហើយម្ដាយក៏ជា​ជន​ជាតិ​ខ្មែរ​។

១៤. កញ្ញា ឡេ ឆៃលីន ហៅ ស៊ីងស៊ីង៖ តារាសម្តែងវ័យក្មេងនេះជាកូនកាត់ខ្មែរ-មីយ៉ាន់ម៉ា ដោយម្តាយជាជនជាតិមីយ៉ាន់ម៉ា ឪពុកជាជនជាតិខ្មែរ។ ស៊ីងស៊ីង កើត និងធំធាត់លើទឹកកម្ពុជា ហើយបច្ចុបន្ននាងមានអាជីពជាតារាសម្តែង។

១៥. ឃៀម អាណ្ណាអាលីហ្សា៖ អាលីហ្សា ជាកូនកាត់ខ្មែរ-រុស្ស៊ី។ នាងធ្លាប់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្រស់ ពេលគ្រងឈុតអាពាហ៍ពិពាហ៍​របស់សម្អាងការល្បីឈ្មោះមួយនៅរាជធានីភ្នំពេញកាលពីឆ្នាំកន្លងទៅ។

១៦. យុវតី ឌៀប សូហ្វីរ៉ា ហៅ ប្រណម៖ សូហ្វីរ៉ា គឺជាកូនកាត់ខ្មែរ-រុស្ស៊ី។ បច្ចុប្បន្នក្មេងស្រីវ័យ ១២ ឆ្នាំរូបនេះ គឺជាតារាសម្តែង និងបង្ហាញម៉ូដ ហើយថ្មីៗនេះនាងបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចមុខក្នុងកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំមួយសម្រាប់ក្មេងស្រីដែលមានឈ្មោះថាបវរកញ្ញាយុវតីវ័យក្មេង Miss Preteen International។

១៧. លោក វីលៀម សត្យា និងលោក Phearin Reber៖ បងប្អូនបង្កើតទាំងពីរនាក់នេះ ជាកូនកាត់ខ្មែរ-ស្វីស ដោយម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិស្វីស។ ដោយទាំងពីរនាក់បងប្អូនជាកីឡាករ​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា ដែលទើបវិវត្តខ្លួនចូលវិស័យសិល្បៈតាមរយៈការសម្តែងភាពយន្តអប់រំខ្លីៗ ហើយក៏ជាអ្នកបង្កើតមាតិកា​វីដេអូថ្មីៗប្លែកៗផងដែរ។ ចប្ចុប្បន្ន គេស្គាល់អ្នកទាំងពីរច្រើនក្នុងកម្មវិធី Tik Tok។

១៨. លោក សួន រ៉ានីរ៉ាស៊ីនី៖ រ៉ាស៊ីនី ជា​កូន​កាត់​​ខ្មែរ-​រុស្ស៊ី ដោយ​ម្ដាយ​ជា​ជនជាតិ​រុស្សី និង​ ឪពុក​ជា​ជន​ជា​តិ​ខ្មែរ។ លោកជាតារាសម្តែងម្នាក់មានប្រជាប្រិយភាគួរសម និងធ្លាប់លេចមុខក្នុងរឿងខ្មែរជាច្រើនកាលពេលកន្លងទៅ។

១៩. លោក លី ឧត្តម៖ ឧត្តម ត្រូវគេដឹងថា កូនកាត់ខ្មែរ-ឥណ្ឌា។ លោកធ្លាប់សាងភាពលេចធ្លោតាមរយៈការថតរូបបែប Fashion និងស្ទីលតុបតែងនានា។ កន្លងមកក៏ធ្លាប់ទទួលឱកាសការងារតំណាងឱ្យផលិតផលនៅក្រៅស្រុកផងដែរ។

២០. លោក Sullivan Eav ៖ Sullivan គឺជា​តារា​សម្ដែង​​កូន​កាត់​ខ្មែរ-អ៊ីតាលី។ កន្លងមកលោកធ្លាប់លេចមុខក្នុងវិស័យភាពយន្តដោយបានចូលរួមសម្តែងក្នុងភាពយន្តខ្មែរជាច្រើន ហើយក៏ធ្លាប់លេចមុខដើរបង្ហាញម៉ូដផងដែរ។

២១. លោក ណាផាត់ជិន ដាវង្ស ហៅ ដែន សក្ដដា៖ សក្ដដា គឺជា​​​កាត់ខ្មែរ-​ថៃ ដោយ​ម្ដាយ​​ជា​ជនជាតិ​ខ្មែរ ឪពុកជនជាតិ​ថៃ។ លោកធ្លាប់បង្ហាញខ្លួនក្នុងភាពយន្តខ្មែរជាច្រើនរឿងកាលពីពេលកន្លងទៅ។

២២. លោក ប៊ុនម៉ា តូយ៉ា៖ តូយ៉ា ត្រូវគេដឹងថាជាកូនកាត់​​ ៣ សាសន៍ គឺ ខ្មែរ-ថៃ និងឡាវ ដោយម្ដាយជាជនជាតិឡាវរស់នៅលើទឹកដីខ្មែរ ឪពុកជាជនជាតិថៃសុទ្ធ។ លោកជាអតីត Freshie Boy វគ្គចុងក្រោយជំនាន់ទី១៣ និងធ្លាប់ជាពិធីករ និងជាតារាសម្ដែងដែលមានឈ្មោះបោះសំឡេងកាលពីប៉ុន្មានឆ្នាំមុនផងដែរ។

២៣. លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ៖ ច្បាស់ណាស់ដែលគ្រប់គ្នាដឹងថាលោកប៉ាវផ្លយ ជា​កូនកាត់ខ្មែរ-​ថៃ ដោយ​ម្ដាយជាជនជាតិ​​ខ្មែរ ឪពុកជាជនជាតិ​ថៃកាត់​ចិន។ លោកកើតនៅ​ខេត្តឈៀងម៉ៃ ប្រទេស​ថៃ តែបានផ្លាស់មកនៅកម្ពុជាលើទឹកដីខេត្តកណ្តាលវិញ។ អ្នកនិពន្ធ និងអ្នកចម្រៀងរូបនេះ ធ្លាប់ប្រាប់ឱ្យសារព័ត៌មានក្នុងស្រុកថា លោកមានសមត្ថភាព​ច្រៀងយ៉ាង​​តិច ១០ ភាសា ​ដូច​ជា ភាសា​ខ្មែរ ចិន ថៃ អង់គ្លេស ជប៉ុន ហ្វីលីពីន ឥណ្ឌូណេស៊ី អេស្ប៉ាញ ឡាវ វៀតណាម ជា​ដើម។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន