តារាស្រី ២ រូប ប្រញាប់រត់ទៅថៃ ព្រោះស្ថានភាពជំងឺ

តារា​ស្រី ២ ដួង រួម​មាន​អ្នកនាង ចន ច័ន្ទលក្ខិណា និង​អ្នកនាង សួស វីហ្សា ម្នាក់​ៗ​សុទ្ធតែ​ប្រញាប់​រត់​ទៅ​ប្រទេស​ថៃ ព្រោះតែ​ស្ថានភាព​ជំងឺ​ខ្លួន។ ជាក់ស្ដែង តារា​ចម្រៀង សួស វីហ្សា បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​លក្ខណៈ​គ្រួសារ​ធំ កាលពីថ្ងៃទី១៣ ខែ​ឧសភា ក្នុង​ទម្រង់​ដើរ​កម្សាន្ត ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សងខាង​ផង​ដែរ។ ប៉ុន្តែ​ស្រាប់តែ​ថ្ងៃ​ទី ២២ ខែ​ឧសភា គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់ សួស វីហ្សា ដែលបាន​បង្ហោះ​ឲ្យឃើញ​រូបភាព​ជាច្រើន​សន្លឹក ភ្ជាប់​​ជាមួយ Caption បញ្ជាក់​​ថា នាង​បាន​ទៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស​ថៃ ដើម្បី​បូម និង​កោស​យក filer នៅ​ក្នុង​ច្រមុះ​​ចេញ ហើយ​បាន​វះ​ដាក់​ខ្ទង់​តែម្ដង។ ពេល​នេះ​អ្នកនាង និង​ស្វាមី​បាន​ត្រឡប់​មក​កម្ពុជា​វិញ​​ហើយ ដោយ​គ្រោង​នឹង​ហោះ​ទៅ​ថៃ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២៦ ខាងមុខនេះ ដើម្បី​កាត់​ថ្នេរ​ចេញ និង​ពិនិត្យ​ឡើង​វិញ។

ចំណែក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា វិញ​កាលពី​យប់​ថ្ងៃ​ទី ២៣ បាន​បង្ក​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ប្រកាស​សុំទោស​ម្ចាស់​កម្មវិធី​ទាំងឡាយ ដែល​អ្នកនាង​អត់​បាន​ចូលរួម ព្រោះ​ជំងឺ​ចាស់​ធ្វើ​​ទុក្ខ។ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ ត្រូវ​គេ​ដឹង​ថា មាន​ជំងឺ​ដុះ​សាច់​ក្នុង​បំពង់​ក (Thyroid) យូរ​ក្រែល​ហើយ ដោយ​ជំងឺ​នេះ​មិន​បាន​ធ្វើ​នៅ​ទុក្ខ​ត្រង់​ចំណុច​បំពង់ក​នោះ​ទេ តែ​វា​ធ្វើ​ទុក្ខ​ពេញ​ខ្លួន បណ្ដាល​ឲ្យ​វិលមុខ ញ័រ​ទ្រូង ញ័រ​ដៃ​ញ័រ​ជើង និង​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា។ ពេល​នេះ​អាការៈ​ជំងឺ​ចាស់​រើ​ឡើង​វិញ ទើប​នាង​ប្រកាស​សុំទោស​ម្ចាស់​កម្មវិធី​ទាំងឡាយ​យ៉ាង​ដូច្នេះ។ យោង​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​នាថ្ងៃនេះបាន​​ចុះ​ផ្សាយ​ថា ចន ច័ន្ទលក្ខិណា និង​ស្វាមី ក៏​គ្រោង​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ជំងឺ​ឲ្យ​បាន​ច្បាស់​ផង​ដែរ ប៉ុន្តែ​មិនទាន់​មាន​ការ​បញ្ជាក់​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ។

ក្រៅពី​តារា​ស្រី​ទាំង ២ រូប​ខាង​លើ​នេះ នៅ​មាន​អ្នកនាង គង់ ចាន់ស្រីមុំ ផង​ដែរ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុង​គោល​បំណង​ដើរ​លេង​កម្សាន្ត ប៉ុន្តែ​នាង​ក៏​បាន​ឆ្លៀត​នាំ​គ្រួសារ​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​ទី​នោះ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen