កម្មវិធីជួបជុំញ៉ាំអាហាររបស់សមាគមសិល្បករខ្មែរ ប្រមូលផ្ដុំទៅដោយអ្នកជំនួញធំៗល្បីឈ្មោះ

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ទើប​តែ​រៀបចំ​កម្មវិធី​សម្ពោធ​ការិយាល័យ​ថ្មី ហើយ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ក្មេង​ចាស់​ប្រុស​ស្រី​ល្បី​ៗ និង​សិល្បករ​គ្រប់​ផ្នែក​មិន​ថា​បុរាណ និង​សម័យ។

ក្រោម​ការ​ដឹក​នាំ ១០ ខែ​តែ​ប៉ុណ្ណោះ ប្រធាន​សមាគម​សិល្បករ​អាណត្តិ​ទី ៦ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​គៀង​គរ​សប្បុរសជន និង​ប្រមូល​សិល្បករ​គ្រប់​ជំនាន់ គ្រប់​ជំនួញ​ឲ្យ​ពួតដៃ​គ្នា​ជា​ធ្លុង​មួយ សម្រេច​បាន​សមិទ្ធផល​ជាច្រើន។ ក្រោយ​ឡើង​កាន់​តំណែង​មិន​ទាន់​បាន​១ឆ្នាំ​ផង ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង បាន​ធ្វើឲ្យ​សិល្បករ​ជាច្រើន​ចូលរួម​ការងារ​កាន់តែ​សកម្ម និង​ជួយ​ការងារ​សង្គម និង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ខ្មែរ ឲ្យ​ភ្ញៀវ​ទេស​ចរជាតិ-អន្តរជាតិ​កាន់តែ​ស្គាល់។

លោក​ជំទាវ​អ្នក​ឧកញ៉ា បាន​បញ្ជាក់​ថា​ការិយាល័យ​ថ្មី​របស់​សមាគម​សិល្បករ​ខ្មែរ ជា​កន្លែង​រួម​អាច​ឲ្យ​សមាជិក ឬ​សិល្បករ​គ្រប់​រូប​មក​អង្គុយ​ធ្វើការ មក​អង្គុយ​ផឹក​តែ កាហ្វេ ពិភាក្សា​ការងារ​ផ្សេង​ៗ។ការ​ជួបជុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​អបអរ​ដល់​ការ​សម្ពោធ​ការិយាល័យ​ថ្មី មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ជំនួញ​ធំ​ៗ​ក្នុង​ស្រុក​ជាច្រើន។

ក្នុង​មាន​មាន​ទាំង​គ្រួសារ​អ្នក​ជំនួញ ជីប ម៉ុង, ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ទ្រី ភាព គ្រុប, អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង​លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្លែង​ក្នុង​ឱកាស​នោះ​លោក​កម្មវិធីជួបជុំលោកជំទាវ​ប្រធាន​សមាគមសិល្បករខ្មែរបាន​ឲ្យ​ដឹង​ថា ជិត១០ខែនេះ សមាគមបាន​បំពេញ​សកម្មភាពជាច្រើនក៏​ពិត​មែន តែ​មិនមែន​មាន​ន័យ​ថា​ឈប់​ត្រឹម​ប៉ុណ្ណេះ​ឡើយ ដោយ​នៅតែ​បន្តជួយ​ដល់​សិល្បករ​គ្រប់រូប​ខ្វះខាត ទាំង​ផ្នែក​ការាងារ​ និង​ថវិកា។

គួរ​បញ្ជាក់​ថា តាំងពី​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឡើង​ជាប្រធានសមាគមសិល្បករ​ខ្មែរ​មក លោក​តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ដូចជាការរៀបចំ​កន្លែង​ស្នាក់​នៅ និង​ផ្ដល់​ជំនួយ​ជាច្រើន ដល់​សិល្បករ​ខ្មែរ​មិន​ថាជា​ផ្នែក​ផ្លូវ​ច្បាប់ ផ្នែក​សម្ភារៈ និង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ផ្សេង​ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *