Miss Grand Cambodia 2017 បង្ហើបមានគូស្នេហ៍ តែមិនហ៊ានបង្ហាញមុខ

អតីត Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រគា បាន​បង្ហាញ​តម្រុយ​ឱ្យ​ដឹង​ថា ពេល​នេះ​នាង​កំពុង​មាន​ស្នេហា​ដូច​គេ​ឯង​ដែរ​ហើយ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ស្រី​ស្រស់​រាង​ស្រឡះ​រូបនេះ​នៅ​រសៀល​ថ្ងៃ​ទី ៥ ខែ​មេសា​នេះ។ បើ​ទោះបី​ជា​ក្លាហាន​បើក​បង្ហាញ​ថា​ខ្លួន​កំពុង​មាន​បុរស​ម្នាក់​មើល​ថែ​ក៏​ពិត​មែន តែ ស្រីគា នៅ​មិនទាន់​ក្លាហាន​គ្រប់គ្រាន់ បង្ហាញ​ពី​មុខមាត់ អត្តសញ្ញាណ និង​សមាសភាព​ពិត​របស់​បុរស​ម្នាក់​នោះ​នៅ​ឡើយ​ទេ ដោយ​តាម​អ្វី​ដែល​នាង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ នាង​បាន​ប្រើប្រាស់​រូបភាព Sticker មក​បិទ​ពី​លើ​ផ្ទៃ​មុខ ឱ្យ​ឃើញ​នៅ​សល់​ត្រឹម​ដង​ដ៏​សង្ហា​ប៉ុណ្ណោះ។ ខ្លឹម ស្រីគា នាង​បាន​សរសេរ Caption ដែល​មាន​ភ្ជាប់ Hastag ពាក្យ​ថា គូស្នេហ៍។

ស្រីគា ដែល​ល្បីល្បាញ​តាម​បទ «ពេល​មាន​បង​ទើប​អូន​ចេះ​ស្មោះ» បាន​រៀបរាប់​ថា៖ «Coming soon សុំ​លាក់​មុខ​សិន មិន​យូរ​ទេ​បង​ប្អូន​នឹង​ដឹង​ថា​ជា​អ្នក​ណា??? សាក​ទាយ​លេង​ៗ​ៗបាន #Lover»

ទោះ​ជា​មិន​បើក​បង្ហាញ​ឱ្យ​ជាក់ច្បាស់ តែ​តាម​រូបថត​នោះ​គេ​អាច​មើល​ដឹង​យ៉ាង​ច្បាស់​ថា បុរស​នោះ​មាន​សម្បុរ​សណ្ដែកបាយ រាង​ខ្ពស់​ស្រឡះ​តែម្តង ទើប​តារា​ស្រី​រូប​នេះ​ឈរ​ទៅ​នៅ​ត្រឹម​ត្រចៀក​លោក​តែ​ប៉ុណ្ណោះ។ យ៉ាងណា​មិញ គេ​ហាក់​មិន​ឃើញ​មាន​ហ្វេន​ណា​ម្នាក់​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​ថត​រឿង ការ​ថត MV ឬ​ការ​ថត​ប៉្រម៉ូត​ផលិតផល​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ នៅ​ពី​ក្រោម​ការ​បង្ហោះ​របស់​ស្រី​ស្រស់​រូប​នេះ គេ​បែរ​ឃើញ​មាន​មិត្តភ័ក្ដិ​អ្នក​សិល្បៈ និង​ហ្វេន​ៗ​នាង​ជា​ច្រើន​ៗ បាន​ចូល​រួម​អបអរ​ដល់​រូប​នាង តាមរយៈ​ការ Comment ជា​អក្សរ និង Sticker គួរ​ឱ្យ​ស្រលាញ់​ផ្សេង​ៗ។

ចាប់តាំង​ពី​ស្រក​គីឡូ​មក​វិញ អតីត​បវរកញ្ញា​រូប​នេះ​ហាក់​មាន​រាសី​ជាង​មុន​ច្រើន ដោយ​នាង​ក្ដោប​បាន​ភាពយន្ត​ជាច្រើន ចេញ​កម្ម​វិធី​សិល្បៈ ចេញ​មុខ​ច្រៀង​តាម​រោងការ និង​ត្រូវ​ប៉ាន់​ការ​ប្រ៉ូម៉ូត​ផលិតផល​ទៀត​ផង ធ្វើ​ឱ្យ​នាង​កាន់​តែ​មាន​ប្រជាប្រិយ​ឡើង​វិញ។ ចំណែក ការ​ចូល​រួម​ប្រកួត​កម្មវិធី​សម្រស់​ថ្មី ឬ​យ៉ាងណា​នោះ នាង​មិន​បាន​បដិសេធ​ឡើយ គ្រាន់តែ​លើក​ឡើង​ថា បើ​នាង​បោះ​ជំហាន​ចូល​វិស័យ​ប្រកួតប្រជែង​សម្រស់​ម្ដង​ទៀត គឺ​នាង​ត្រូវ​ប្រាកដ​ចិត្ត​ថា នាង​មាន​ចំណេះ​ដឹង​ភាសា​គ្រប់គ្រាន់ និង​មិន​បណ្ដោយ​ឱ្យ​អតីតកាល​ច្រំដែល​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ