ពិធីការិនីរាងឡើងច្រឡឹងៗ ខៀវ សានសាណា នៅតែជាទីពេញនិយម ព្រមទាំងប្រជាប្រិយភាពគ្រប់កម្មវិធីតូចធំ។ ក្រៅពីបំពេញតួនាទីការងារបានយ៉ាងល្អហើយនោះ តារាស្រីរូបនេះនៅពូកែថែរក្សារូបសម្រស់ក្មេងជាងវ័យ។


បើទោះជាពេលនេះ ខៀវ សានសាណា មានវ័យជិត ៤០ ឆ្នាំហើយក្ដី តែសម្រស់នៅក្មេងដូច ២០ ឆ្នាំស្ដើងអ៊ីចឹង។ ក្រឡេកទៅមើលកូនស្រីរបស់ពិធីការិនីសម្បូរចំណេះដឹងរូបនេះវិញ គឺស្អាតខ្លាំង ហើយពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធំឡើងៗសឹងតែធំជាងម្ដាយទៅទៀត។ Donna ជាឈ្មោះរបស់ សានសាណា និងជាកូនកាត់ខ្មែរកាត់កាណាដា។
បើទោះជាស្ថិតក្នុងវ័យ ៣៩ឆ្នាំ ក៏ពិតមែន ហើយកូនស្រីក៏ធំទៀតនោះ តែតារាស្រីដែលបញ្ចប់ការសិក្សានៅផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ មើលទៅមិនព្រមចាស់តាមអាយុសោះ ហើយបែរជាកាន់តែក្មេងៗទៅវិញ។ មិនតែប៉ុណ្ណោះ រូបថតជាមួយកូនស្រី ត្រូវអ្នកគាំទ្រលើកឡើងថាដូចបងប្អូន ច្រើនជាងម្ដាយ និងកូន។
ដនណា ពិតជាស្រស់ស្អាតខ្លាំងជាមួយកែវភ្នែកពណ៌ប្រាក់ សក់ពណ៌ទង់ដែង ជាទម្រង់កូនកាត់ពិតៗ។ មហាជនដែលតាមដានជីវិតរបស់ម្ដាយកូនទាំងពីរ តែងតែលើកឡើងឲ្យ សាណា ជំរុញឲ្យ ដនណា ពេលធំឡើងចូលរួមប្រកួតបវរកញ្ញាថែមទៀតផង ព្រោះសម្រស់ស្រស់ស្អាត និងការប្រើប្រាស់ភាសាបរទេសល្អ ព្រមទាំងអត្តចរិតសុភាព រាបសា ទៀតនោះ គឺល្អបំផុត ប្រសិនបើបានជាអ្នកតំណាងប្រទេសមែន។ កាលពីពេលកន្លងទៅអ្នកនាង ខៀវ សានសាណា ក៏ធ្លាប់និយាយចំអន់ និងហៅកូនស្រី «អនាគត Miss Grand ហើយកូនមាសម្តាយ»។































Account
Security
Favourite Content