តាមការបង្ហើបរបស់ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN មុននេះបន្តិចបានឱ្យដឹងថា តារាសម្តែងប្រុសឆ្នើម ខាត់ វ៉ៃហាំង នឹងក្លាយជាតួឯកប្រុសក្នុងរឿងមួយ ដែលមានការចូលរួមសម្តែងជាមួយតារាល្បីៗ មកពីថៃ វៀតណាម ភូមា និងបណ្តាប្រទេសផ្សេងៗទៀត។

តាមការបង្ហោះខាងលើ មិនបានឱ្យដឹងពីចំណងជើងរឿងដែល វ៉ៃហាំង ត្រៀមថតនោះឡើយ តែបានបញ្ជាក់ឱ្យដឹងថា រឿងនេះនឹងចាក់ផ្សាយជាច្រើនប្រទេសទៀតផង។ គេនៅមិនទាន់ដឹងថា អាចនឹងមានតារាសម្តែងផ្សេងទៀតដែលនឹងចូលរួមសម្តែងរឿងនេះជាមួយ វ៉ៃហាំង ឬយ៉ាងណាទេ ត្រូវរង់ចាំមើលការធ្វើបច្ចុប្បុន្នភាពទាំងអស់គ្នា។


សូមជម្រាបថា នេះមិនមែនជាលើកទី១ សម្រាប់ តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង ដែលបានចូលរួមសម្តែងរឿងលក្ខណៈអន្តរជាតិជាមួយតារាសម្តែងល្បីៗមកពីប្រទេសផ្សេងៗឡើយ ព្រោះកន្លងមកលោកធ្លាប់ឆ្លងកាត់កាម៉េរារបស់ផលិតករបរទេសច្រើនដងមកហើយ ថែមទាំងទទួលបានការគាំទ្រខ្លាំងទៀតផង។ យ៉ាងណា វត្តមាន វ៉ៃហាំង ក្នុងរឿងថ្មីដែលចូលរួមសម្តែងដោយតារាល្បីៗ មកពីប្រទេសថៃ វៀតណាម ភូមា និងបណ្តាប្រទេសផ្សេងៗទៀត នឹងជួយឱ្យពិភពលោកស្គាល់សមត្ថភាពសិល្បករកម្ពុជាកាន់តែច្បាស់ឡើង៕























Account
Security
Favourite Content